ព័ត៌មានបឋម ករណីបង្ក្រាប ជនជាតិ សិង្ហបុរី និងប្រមូល វត្ថុតាង មានកញ្ឆាក្រៀមចំនួន 60 កញ្ចប់

 


ខេត្តសៀមរាប: នៅថ្ងៃទី 9 ខែសីហាឆ្នាំ 2026 នៅវេលាម៉ោង 8:00 ព្រឹក  នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបមានករណីបង្ក្រាបជនជាតិសិង្ហបុរី ឈ្មោះ LU KEHUAអាយុ ៤៩ឆ្នាំ
ធ្វើដំណើរពីខេត្តសៀមរាបទៅទីក្រុងបាងកកនិងធ្វើដំណើរពីទីក្រុងបាងកកទៅទីក្រុងឡុង។

ជាអ្នកចូលរួមអន្តរាគមន៍
បានទទួលស្គាល់ថា នៅវេលាម៉ោង ប្រាំបី និង ម្ភៃប្រាំនាទី នាទី (សភាពការណ៍ ឬហេតុការណ៍រត់ពន្ធកើតឡើង)

ឆ្នាំពីរពាន់ម្ភៃប្រាំមួយខែសីហាថ្ងៃទីប្រាំបួនដោយទទួលបានរូបភាព X-RAY វ៉ាលិស Check-In ដែលសង្ស័យថាជាសារធាតុញៀន មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានអញ្ជើញម្ចាស់វ៉ាលិសមកសាកសួរនិងបើកត្រួតពិនិត្យបឋមចំពោះមុខប៉ុន្តែម្ចាស់ប្រាប់ខ្លួនមិន
ស្គាល់លេខកូដសម្រាប់បើកវ៉ាលិ និងម្ចាស់ស្នើសុំត្រឡប់ទៅផ្ទះវិញដោយមិនបន្តរឡើងយន្តហោះទៀតទេ ដោយមានការសង្ស័យ មន្ត្រី គយនិងរដ្ឋាករមានសមត្ថកិច្ចបានអញ្ជើញម្ចាស់និងវ៉ាលិ មកកាន់បន្ទប់ប្រជុំរបស់សន្តិសុខព្រលាន ដើម្បីសមកសាកសួរនិងបើកត្រួតពិនិ ត្យបឋមចំពោះមុខ។ អ្នកដំណើរឈ្មោះ LU KEHUA ភេទប្រុស អាយុ ៤៨ឆ្នាំ សញ្ជាតិសិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K៤៨248186K ធ្វើដំណើរទៅប្រទេសអង់គ្លេស តាមជើងយន្តហោះលេខ PG924 (ភ្នំពេញ-បាងកក) រួចបន្តដំណើរតាមជើងយន្តហោះលេខ TG916( បាងកក-ឡុងដ៍) ចំនួន០២វ៉ាលិស (វ៉ាលិសពណ៌ខ្មៅ និងពណ៌ទឹកប្រាក់ទម្ងន់ទាំងសំបកសរុប៤៦គីឡូក្រាម)។ ក្រោយការត្រួតពិនិត្យ ឃើញមានប្រភេទរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនខុសច្បាប់(កញ្ញាក្រៀម)។មន្ត្រីគយនិងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានអញ្ជើញមន្ត្រីជំនាញប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីចូលរួមសហការព្រមទាំងបានបង្កើតគណៈកម្មការចម្រុះដឹកនាំនិងសម្របសម្រួលដោយលោក ងិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកសៀមរាប 

សូមបញ្ជាក់ផងដែរថា ចំនួនសរុប 60 កញ្ចប់ ក្នុង១កញ្ចប់ទំងន់សុទ្ធ0.5kg សរុប 30គីឡូ

អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍បឋមនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ






Powered by Blogger.