អីយ៉ាស់ បោះបង្គោលលើដីចំណីផ្លូវសាធារណៈនៅសង្គាត់បាក់ខែង ផ្លូវជាតិ៦A តើមន្ត្រី រដ្ឋបាលបាត់ទៅណាអស់ វគ្គ១
ខណ្ឌជ្រោយចង្វារ: ភូមិគ្រិះដ៏ស្គឹមស្គៃ មួយកន្លែង នៅចន្លោះគីឡូម៉ែត្រ១៩តាមបណ្តោយផ្លូវជាតិលេខ៦ A ស្ថិត សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានករណីបោះបង្គោលដែក ចំណតម៉ូតូ រំលោភលើដីចំណីផ្លូវសាធារណៈ យ៉ាងគឃ្លើន សូមមន្ត្រីជំនាញ ចុះត្រួតពិនិត្យផងទាន ។
បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានធ្វើដំណើរឆ្លងកាត់ ជាញឹកញាប់តាមបណ្តោយផ្លូវជាតិលេខ៦ A បានសង្កេតឃើញ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារមានការ រំលោភដីចំណីផ្លូវសាធារណៈ នៃការបោះបង្គោល មួយកន្លែងនេះ ដោយមិនដឹងថា មានច្បាប់អនុញាតឬមួយយ៉ាងណានោះទេ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការជូន លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យផងទាន។
អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននោះទេ ដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ















Post a Comment