ចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសំណង់រឹង នៅសង្កាត់ព្រែកអំពិល សូមមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធជួយចុះត្រួតពិនិត្យផងទាន វគ្គ១



ក្រុងអរិយក្សត្រ :ព័ត៌មានបឋម សូមគោរពជូន លោកធភិបាលក្រុង អរិយក្សត្រ  សំណង់រឹងចាក់ដីចូលច្រាំងទន្លេ  បុកគ្រិះសាងសង់យ៉ាងពេញទំហឹងស្ថិតនៅ ភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិលក្រុង អរិយក្សត្រ ខេត្តកណ្តាល សូមធ្វើសេចក្តីរាយការណ៍ ជូន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យផងទាន។ 

តើម្ចាស់សំណង់បុកគ្រិះសាងសង់សំណង់រឹង  ដែលមានទីតាំងខាងលើនេះ មានខ្នងក្រាស់ប៉ុណ្ណា? បានជាហ៊ានបុកគ្រិះសាងសង់សំណង់រំលោភបំពានចូលច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋយ៉ាងគឃ្លើន តើម្ចាស់សំណង់រឹងជាងការអនុវត្តច្បាប់ ឬមួយមន្ត្រីជំនាញប្រចាំតំបន់កំពុងតែដេកលុងលក់ បានជាទុកបណ្តោយមានការសាងសង់សំណង់មួយកន្លែងនេះ បណ្តែតខ្លួននៅលើម៉ាត់ច្រាំងទន្លេ ឬមួយមានលិខិតអនុញាតអោយសាងសង់ចេញពីស្ថាប័នពាក់ព័ន្ធ ។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា  លោក  ចាន់តារា អភិបាលក្រុងអរិយក្សត្រ និងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ   ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាពក្រុង  គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភបំពានចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសំណង់រឹងមួយកន្លែងនេះ ដោះក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល  និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉https://t.me/+2EkFkLj6PP80NDdl

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់  0719022227សូមអរគុណ។











Powered by Blogger.