ឃ្លាំងស្តុកសាច់បង្កក់គ្មានស្លាកយីហោ ខា្នតយក្ស តាមបណ្តោយផ្លូវ<ឧកញ៉ា ទ្រីហេង .២០១១> ខណ្ឌសែនសុខ ដឹកចូលយ៉ាងពេញទំហឹង សូមមន្ត្រីជំនាញចុះត្រួតពិនិត្យ វគ្គ១



 រាជធានី ភ្នំពេញ÷ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណី ទីតាំងសាច់បង្កក់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ<ឧកញ៉ា ទ្រីហេង .២០១១>   សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានប្តីជាជនជាតិចិននិងប្រពន្ធជនជាតិខ្មែរ ជាម្ចាស់ឃ្លាំង ដោយទីតាំងខាងលើ ត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញ <ក.ប.ប >ធ្លាប់ចុះត្រួតពិនិត្យនាពេលកន្លងមកផងដែរ  ឃ្លាំងស្តុកសាច់បង្កក់គ្មានស្លាកយីហោ មួយកន្លែងនេះ កំពុងតែទាក់ទាញ ចំណាប់អារម្មណ៍ ដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ទៅលើបណ្តាញ ទំនាក់ទំនងផ្សព្វផ្សាយសង្គម នៅក្នុងនោះ ឃ្លាំងគ្មានស្លាកយីហោ ជាច្រើនដែលរកស៊ីគេចពន្ធ ឬបង់ពន្ធមិនគ្រប់ ដែលជាហេតុមន្ត្រីជំនាញ មិនបានត្រួតពិនិត្យ ដិតដល់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់ យកទៅបរិភោគជាដើម ។

អង្គភាពសារព័ត៌មានយើង ស៊ីអេចអធីវី សូមធ្វើសេចក្តីរាយការណ៍បឋម ជូនដល់ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក វរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ចាត់មន្ត្រីក្រោមឱវាទចុះអធិការកិច្ចទីតាំងឃ្លាំងសាច់បង្កក់ខាងលើ ដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និងឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចសូមមេត្តាចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក់មួយកន្លែងនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

















Powered by Blogger.