រោងចក្រផលិតបារីគេចពន្ធខុសច្បាប់ គ្មានស្លាកយីហោនៅសង្កាត់ព្រៃស ខណ្ឌដង្កោ សូមមន្ត្រីប្រចាំតំបន់ ចុះត្រួតពិនិត្យផងទាន វគ្គ១

 

រាជធានីភ្នំពេញ ÷រោងចក្រផលិតបារីរបស់ចិនមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស  ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាកន្លែងផលិតបារីដែលជាសារធាតុញៀន ធ្វើអោយមានផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធរដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញចុះត្រួតពិនិត្យផងទាន។

បន្ទាប់ពីអង្គភាពសារព័ត៌មានស៊ីអេចអ ចុះទៅដល់ទីតាំងខាងលើ នៅក្នុងខែតុលាឆ្នាំ២០២៥កន្លងទៅ និងស៊ើបអង្កេត បន្ត មកដល់ពេលបច្ចុប្បន្ននេះអង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ សូមមេត្តាជ្រាបជាព័ត៌មាន។

អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូន លោកស្រី គឹមញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោសូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ទីតាំងផលិតបារី របស់ចិនមួយកន្លែងនេះ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលក្នុងនាមគណ:មេបញ្ជាការឯកភាពរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជ្រាប សូមចាត់វិធានការចំពោះរោងចក្រផលិតបារីគេចពន្ធខុសច្បាប់ គ្មានស្លាយីហោ មួយកន្លែងនេះដោយក្តីអនុគ្រោះ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធនៃមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជាក្នុងការត្រួតពិនិត្យ ការផលិតផលបារីខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័នដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួនដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ កន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀននិងផលិតស្លាកយីហោផ្សេងៗជាច្រើន  

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

ទាំងនោះ ការផលិតបារី និងឈ្មោះម៉ាកល្បីៗ ក្នុងការនាំចេញ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើងនិងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធមេត្តាពិនិត្យ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម តេឡេក្រាម 0766493660-0884277066

👉ទំនាក់ទំនងប្រឹក្សាយោបល់ប្រធានប្រតិបត្តិ  0719022227 សូមអរគុណ។









Powered by Blogger.