រោងចក្រផលិតបារី(Future Inteertional Tobacco (Cambodia)Ltd. តើផលិតបារីម៉ាកអ្វី និងបង់ពន្ធស្របច្បាប់ដែលឬទេ សូមមន្ត្រីពាក់ព័ន្ធចុះអធិការកិច្ចវគ្គ២
ខេត្តកណ្ដាល ÷រោងចក្រផលិតបារីមួយកន្លែងដែលមានឈ្មោះថា(Future
Inteertional Tobacco (Cambodia)Ltd. ស្ថិតនៅក្នុងភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល
ខេត្តកណ្ដាល ទើបតែលើកស្លាកយីហោថ្មី បន្ទាប់ពី
អង្គភាព សារព័ត៌មានជាច្រើន បានផ្សព្វផ្សាយជាសាធារណៈនិងសូមឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមានការ
ត្រួតពិនិត្យ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
ក្រុមហ៊ុនផលិតបារីនេះត្រូវបានលើកស្លាកយីហោដែលមានឈ្មោះថា (Future Inteertional
Tobacco (Cambodia)Ltd.ដើម្បីឲ្យសាធារណៈជនដឹងថាទីតាំងនេះជាកន្លែងនេះគឺជារោង ចក្រផលិត
បារី រកស៊ីយូរហើយ បន្ទាប់មានការបែកធ្លាយទើបរោងចក្រ លើកស្លាកយីហោ តូចមួយ ។
ក្រុមហ៊ុនផលិតបារី (Future Inteertional Tobacco (Cambodia)Ltd. មួយកន្លែងដែលស្ថិតនៅ
ទីតាំងខាងលើ កំពុងបង្កផលប៉ះពាល់ទៅលើប្រជាពលរដ្ឋរស់នៅក្នុងតំបន់ពាក់ព័ន្ធទៅនិងរឿងសុខ
ភាពសុវត្តិភាពក្នុងការរស់នៅ របស់ប្រជាពលរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា
ឯកឧត្តម គួចចំរើន ក្នុងនាមគណះមេបញ្ជាការឯកភាពខេត្ត សូមមេត្តាចាត់ មន្ត្រី ជំនាញចុះអធិការកិច្ច
ដោយក្តីអនុគ្រោះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម
ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប) គួរតែអនុវត្តន៍ច្បាប់ ដែលបានចែង
នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យកាតព្វកិច្ចផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ
ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង
ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំរួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព
និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់
ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ
ចំពោះទីតាំង
រោងចក្រផលិតបារីខុសច្បាប់ខាងលើ
ដោយមិនទាន់មានស្លាកយីហោត្រឹមត្រូវ គឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន
និងផលិតស្លាកយីហោ ផ្សេងៗជាច្រើនបើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក
ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច
មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ
ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា
និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់
ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា
នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ
កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាមគេចពន្ធ
លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
ក្រុមឈ្មួញទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់
ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង
និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
អគ្គនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិង
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ
និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ
បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់
តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។
Post a Comment