លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត



 លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត អញ្ជើញចូលរួមពិធីប្រគល់ និងឡើងគេហដ្ឋានថ្មី ជូនក្រុមគ្រួសារ វីរជនពលី លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមពិធីប្រគល់ និងឡើងគេហដ្ឋានថ្មី ជូនក្រុមគ្រួសារ វីរជនពលី លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់ ដែលស្ថិតនៅក្នុងភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ឯកឧត្តម លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប។

ក្នុងនោះផងដែរ ក្រុមគ្រួសារវីរយុទ្ធជនពលី ក៏បានទទួលនូវថវិកាឧបត្ថម្ភបន្ថែមរបស់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ចំនួន ២០០ដុល្លារ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំនួន ២លានរៀល និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចំនួន ១០០ដុល្លារ ផងដែរ៕

រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ




























Powered by Blogger.