សំណុំរឿងចាស់ផ្លាស់អត្ថបទ ក្នុងករណី ឧត្តមសេនីយ៍ត្រីម្នាក់ ធានារត់ការចូលក្របខ័ណ្ឌនៅក្នុងឆ្នាំ២០២០ ចំនួន៨០០០ដុល្លារ បន្ទាប់ពីអង្គភាពបានផ្សាយជាសារណ:ទើបចេញមុខអោយប្អូនប្រុសរបស់ខ្លួនធ្វើកិច្ចសន្យាសងប្រាក់វគ្គ២

 


 រាជធានីភ្នំពេញ:  បន្ទាប់ពីជនរងគ្រោះស្នើសុំ មកអង្គភាពអ្នកសារព័ត៌មានយើង នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមក ក្នុងការស្នើសុំ ដល់លោកឧត្តមសេនីយ៍ត្រីម្នាក់ បំរើការងារ អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការដ្ឋានហិរញ្ញកិច្ចនិងភស្ភុភារ ជួយដោះស្រាយ សងលុយក្នុងករណីរត់ការចូលក្របខ័ណ្ឌ នៅក្នុងឆ្នាំ២០២០ ។

យោងតាមការរៀបរាប់ របស់ជនរងគ្រោះនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ ហើយអង្គភាពសារព័ត៌មានយើង  បានផ្សាយចេញនៅថ្ងៃឬី២៣ខែឆ្នាំដដែរ នាងខ្ញុំមឈ្មោះ ញឹម បូរ៉ាវី ភេទស្រី អាយុ ៣០ឆ្នាំ ត្រូវជាកូនរបស់លោកឪពុកជនរងគ្រោះ ឈ្មោះញឹម ប្រុស ដែលបានប្រគល់លុយអោយបុគ្កលពីរនាក់ប្តីប្រពន្ធនាងខ្ញុំដែលបានស្គាល់ឈ្មោះផាត រ៉ាវី ភេទ ប្រុស អាយុ៤០ឆ្នាំ ក្នុងការស្គាល់គ្នានោះលោកផាត់ រ៉ាវី បានណែនាំអោយនាងខ្ញុំនិងឪពុក ទំនាក់ទំនងបងប្រុសខ្លួនអោយរត់ការចូលបំរើការងារក្នុងក្រមខ័ណ្ឌនគបាល ដែលនិយាយក្នុងតម្លៃរត់ការនោះចំនួនទឹកប្រាក់៨000 USD (ប្រាំបីពាន់ដុល្លារអាមេរិក)ហើយនាងខ្ញុំនិងឪពុកក៏បានជឿទុកចិត្តក៏បានទៅផ្ទះបុគ្គលឈ្មោះផាត សុវណ្ណារ៉ា និងភរិយា បន្តមកពួកយើងក៏និយាយគ្នារឿងរត់ការចូលក្របខ័ណ្ឌប៉ូលិសរួចរាល់ លោកផាត សុវណ្ណរ៉ា បានដាក់ថ្ងៃកំណត់អោយពួកខ្ញុំប្រគល់ទឹកប្រាក់ចំនួន៨000 USD (ប្រាំបីពាន់ដុល្លារអាមេរិក)ក្នុងនោះមានឈ្មោះផាត រ៉ាវី និងលោកផាត សុវណ្ណារ៉ានិងភរិយា ព្រមទាំងកូន បន្ទាប់ពីប្រគល់ប្រាក់រួច លេខទូរស័ព្ទធ្លាប់តែទំនាក់ទំនងគ្នា ក៏ខលលែងចូល ទើបពឹងពាក់សារព័ត៌មានអោយផ្សព្វផ្សាយ សូមក្តីអន្តរាគមន៍ ដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពីទង្វើរបស់បងប្អូនទាំងពីរនាក់។

បន្ទាប់ពីអង្គភាពសារព័ត៌មានបានផ្សព្វផ្សាយជាសាធារណ :លោកឧត្តមសេនីយ៍ត្រី ផាត សុវណ្ណារ៉ា០៩៧៧៦៩៩៥៥៥ និង០១១៤៤៣៣៤៨ បានអោយលោក ផាត រ៉ាវី ជាអ្នកចេញមុខសម្របសម្រួលជាមួយនាងខ្ញុំ លោកផាត រ៉ាវីបានកិច្ចសន្យាសងប្រាក់ ជំនួសបងប្រុសរបស់ខ្លួន ដើម្បីបិទបាំងរឿងពិត នៅក្នុងនោះ លោកផាតរ៉ាវី បានព្រមព្រៀងគ្នា សងប្រាក់ទៅជនរងគ្រោះវិញ ក្នុងការបញ្ចប់រឿង ដើម្បីរក្សាមិត្តភាពរវាងគ្នានិងគ្នា ដើម្បីធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីបិទបាំងរឿងយកប្រាក់រត់ការចូលក្របខ័ណ្ឌនគរបាល។

កិច្ចសន្យាសងប្រាក់ ក្នុងនាមមិត្តភាពជនរងគ្រោះព្រមទទួលតែ៦000 USD (ប្រាំមួយពាន់ដុល្លារអាមេរិក) ហើយប្រាក់(ប្រាំមួយពាន់ដុល្លារអាមេរិក)នោះ តាមសុំណើររបស់ លោកផាត រ៉ាវី សុំទូទាត់៤ដំណាក់កាល លើកទី១សងចំនួនពីរលានរៀល នៅថ្ងៃទី ២៥ខែវិឆ្ឆិកាឆ្នាំ២០២៤ លើកទី២សងចំនួនពីរលានរៀល នៅថ្ងៃទី ១៥ខែធ្នូឆ្នាំ២០២៤លើកទី៣ចំនួនសងបួនលានរៀល នៅថ្ងៃទី ១ខែកុម្ភ:ឆ្នាំ២០២៥និងលើកទី៤ចំនួនសងដបប្រាំមួយលានរៀល នៅថ្ងៃទី ១ខែមេសាឆ្នាំ២០២៥កិច្ចសន្យាមួយនេះ បានធ្វើនៅភ្នំពេញថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ក្រោយពីសារព័ត៌មានបានចេញផ្សាយ ។

យោងកិច្ចសន្យាក្នុងការសងប្រាក់ ដែលជាឯកសារ១សន្លឹក លោកឧត្តមសេនីយ៍ត្រី ផាត រ៉ាវីប្តូរសាច់រឿង ដែលជារបាយការណ៍ ដោះបន្ទុក របស់លោកឧត្តមសេនីយ៍ត្រី ផាត សុវណ្ណារ៉ាដែលបំរើការងារ អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការដ្ឋានហិរញ្ញកិច្ចនិងភស្ភុភារ មិនតែប៉ុណ្ណោះ កិច្ចសន្យាសងប្រាក់ លោកមិនបានធ្វើតាមសន្យាឡើយ ។

សូមបញ្ជាក់ផងដែលថា ប្រាក់ដែលត្រូវទូទាត់នៅសល់ ១៨លានរៀល ស្នើនិង៤០០០ដុល្លារ ដែលជាលុយខ្ចីធនាគារសងការប្រាក់មកដល់ពេលបច្ចុប្បន្ននេះ យោងតាមការចុះផ្សាយនៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ ដែលមានចំណងជើងថា ឧត្តមសេនីយ៍ត្រីម្នាក់ កំពុងរងការចោទប្រកាន់ថា យកលុយរត់ការចូលក្របខ័ណ្ឌនៅក្នុងឆ្នាំ២០២០ ចំនួន៨០០០ដុល្លារអាមេរិក វគ្គ១

http://www.chrtvonline.com/2024/11/blog-post_414.html  នៅតែអណ្តែតនៅលើវេហា ដោយសាររយ:ពេលកន្លងមកមានការស្នើសុំ មានការសម្របសម្រួល ឈានទៅដល់ការបញ្ចប់រឿង។

លោកញឹម ប្រុសដែលជាជនរងគ្រោះ នៅពេលនេះ ប្រពន្ធរបស់គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រទេសវៀតណាម ដោយសារដួលក្នុងបន្ទប់ទឹកដាច់សរសៃឈាមស្លាប់មួយជំហៀងខ្លួន ដោយពុំមានប្រាក់ក្នុងការព្យាបាលឡើយ នេះបើយោងតាមការរៀបរាប់របស់កូនស្រីជនរងគ្រោះ បានខលមកអង្គភាពសារព័ត៌មានយើងទាំងស្រក់ទឹកភ្នែក។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយអន្តរាគមន៍ ក្នុងករណីខាងលើ ដើម្បីអោយជនរងគ្រោះ ទទួលប្រាក់យកទៅព្យាបាល ប្រពន្ធរបស់គាត់ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ











Powered by Blogger.