អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនលោកអភិបាលនៃគណៈអភិបាលខេត្តតាកែវ ទាក់ទិន និងការចាក់ដី យកបឹងទម្លាប់ វគ្គ១
ខេត្តតាកែវ: បុគ្គលមានអំណាចមានលុយចាក់ដីយកបឹងទន្លាប់មកធ្វើជាម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទីតាំង ស្ថិតនៅ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលមានទទឹង 25 ម៉ែត្រនិងបណ្ដោយប្រមាណជា 70 ម៉ែត្រ នៅពេលនេះ រួចរាល់ជាស្ថាពរហើយ ដោយមិនរំខាន អាជ្ញាធរនិង ស្ថាប័នពាក់ព័ន្ធ សូម្បីតែបន្តិច។
អង្គភាពអ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរស័ព្ទខលទៅលោកអភិបាលស្រុកគីរីវង្ស។ដើម្បីសុំការបំភ្លឺខលចូលតែលោកមិនលើកទូរស័ព្ទ លោក ងួន ឌីណា អភិបាលស្រុក គីរីវង្ស និងជា
គណៈបញ្ជាការឯកភាពស្រុកគ្រប់គ្រងសម្បត្តិរដ្ឋមិនគួរបណ្ដែតបណ្ដោយឲ្យមានករណីនេះកើតឡើងចំពោះទីតាំងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងនោះឡើយ។
អង្គភាពសារព័ត៌មានយើង មិនអាច សុំការបំភ្លឺ ពីលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ បានទេ ដោយសារមិនមានលេខទូរស័ព្ទ ។
នៅក្នុងនោះអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។
Post a Comment