ប្លែកទៀតហើយ តើពិតដែរឬទេ ?ឧត្ដមសេនីយ៍ទោ គង់ វុទ្ធី មានតួនាទីជា អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ទទួលប្រាក់ចំនួន ២លានដុល្លារ ដេីម្បីរត់ការការងារអោយជនបរទេស


យោងតាមប្រភពហ្វេសប៊ុករបស់លោក ផែង វណ្ណៈ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេរថា៖ «លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានទទួលប្រាក់ចំនួន ២លានដុល្លារ ដេីម្បីរត់ការការងារអោយជនបរទេស ។

 ប៉ុន្តែចាប់តាំងពីលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ទទួលបានលុយពីជនរងគ្រោះហើយ មានរយះពេលជាង ១ឆ្នាំហើយ លោកមិនបានធ្វើការអោយជនរងគ្រោះបានសម្រេចទេ ហេីយលុយ ២លានដុល្លារ ក៏មិនព្រមប្រគល់ជូនជនរងគ្រោះវិញដែរ។ ការប្រេីប្រាស់តួនាទី បុណ្យស័ក្តិអួតអាង ដេីម្បីបោកប្រាស់ជនបរទេសមានច្រេីនករណីណាស់ ហេីយក៏មានអស់តួនាទី បុណ្យស័ក្តិរហូតជាប់គុកជាហូរហែរដែរ ។ ប៉ុន្តែបុគ្គលខូចនៅតែខូច ។ ចាំមេីលករណីនេះ តេី ឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងអត្តសញ្ញាណកម្ម មានវាសនាបែបណា ?»។

អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានទេ ដោយពុំមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង តើលោក ឧត្តមសេនីយ៍ទោគង់ វុទ្ធី រូបនេះអាចគេចផុតពីការចោទប្រកាន់ខាលើនេះឬមួយយ៉ាងណាទៅវិញ

អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី និងជួយស្រាយបំភ្លឺ នៅក្នុងករណីខាងលើ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

Powered by Blogger.