កិច្ចសន្យាសងប្រាក់ របស់លោកស្រីទ្រីថាវី ធ្វើនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២៤ កំពុងអង្រួនចិត្ត ដល់មហាជន និងអង្គការសង្គមស៊ីវិល វគ្គ១
បើយោងតាមការផុស អាខោនហ្វេសប៊ុកមួយ ប៉ុន្មានជា៣០នាទីមុន បានលើកឡើងថា បងស្រី ទ្រីថាវី យកលុយរត់ការឲ្យគេចូលជាមន្ត្រីក្របខ័ណ្ឌ បើរត់មិនបានទេ បងយកលុយ ទៅសងគេវិញផងពីព្រោះយូរឆ្នាំហើយដែរ បងបានធ្វើកិច្ចសន្យារួចរាល់អស់ហើយ តែបងរំលោភបំពាននូវកិច្ចសន្យាថែមទៀត កុំអាងខ្នងអាងខ្សែណាស់បង ថ្នាក់ដឹកនាំលោកអត់បានពាក់ព័ន្ធជាមួយបងទេ នេះជារឿងបុគ្គលនិងបុគ្គល បងស្រីទ្រីថាវីជាមន្ត្រី នៅសាលាខេត្តកំពង់ចាមផ្នែកដោះស្រាយ ហ៊ានស៊ីហ៊ានសងទៅបង ធ្វើមិនបានឱ្យលុយគេវិញចប់។
បើយោងតាមខ្លឹមសារ ក្នុងការបញ្ជាក់ន័យ ការទទួលលុយរត់ការចូលក្របខ័ណ្ឌ គឺកំពុងប្រព្រឹត្តអំពើពុករលួយ ពីបទស៊ីសំណូកសូកប៉ាន់ យោងកិច្ចសន្យាមួយច្បាប់ចុះនៅថ្ងៃទី ១៨ខែមីនាឆ្នាំ២០២៤ ដែលមានខ្លឹមសារទាំងស្រុង កិច្ចសន្យាសងប្រាក់ នាងខ្ញុំឈ្មោះ ទ្រី ថាវី ភេទស្រី នៅឃុំពាមកោះស្នាស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម បានខ្ចីប្រាក់ពីឈ្មោះ ហួន សុខន ភេទប្រុស ទីកន្លែងកំណើត នៅភូមិ ជង្ហុក ឃុំសំបូរមាសស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអោយប្រាក់ចំនួន៧,០០០USDដុល្លារ(ប្រាំពីរពាន់ដុល្លារ) អោយឈ្មោះ ទ្រី ថាវី ខ្ចី នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣ សន្យាសងវិញនៅថ្ងៃទី ០៨ខែកក្តដាឆ្នាំ២០២៤ បើដល់ថ្ងៃកំណត់ហើយមិនព្រមសង នាងខ្ញុំទ្រី ថាវី ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ក្រែងមិនជឿជាក់នាងខ្ញុំឈ្មោះ ទ្រី ថាវី សូមផ្តិតមេដៃទុកជាវត្ថុតាង ។
បើយោងតាមការបញ្ជាក់ចុងក្រោយ របស់លោក ហួន សុខន បានទទួលក្របខ័ណ្ឌអោយកូនហើយ ខ្ញុំបាទមិនយកប្រាក់វិញទេ ។ នៅក្នុងចំនុចនេះ គឺជាកិច្ចសន្យាយកលុយរត់ការចូលក្របខ័ណ្ឌដែលមានចំនួនទឹកប្រាក់៧,០០០USDដុល្លារ(ប្រាំពីរពាន់ដុល្លារ)នៅក្នុងនោះ មានបង់លេខ២១១/២៤ របស់លោក មេភូមិ បឹងស្នាយនិងចុះហត្ថលេខានិងឈ្មោះផងដែរ ។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោកស្រី ទ្រី ថាវី និងជួយស្រាយបំភ្លឺ នៅក្នុងករណីខាងលើ អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ


Post a Comment