អង្គភាពសារព័ត៌មាន ស៊ីអេចអ សូមថ្លែងអំណរគុណចំពោះ របស់ផេកផ្លូវការរដ្ឋបាលស្រុករមាសហែក ទាក់ទិននិងសំណង់រឹងម្ចាស់ដីមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លីបណ្តោះអាសន្នតាំងពីឆ្នាំ១៩៩២ វគ្គ២
ស្រុករមាសហែកខេត្តស្វាយរៀង បានចេញលិខិតឆ្លើយបំភ្លឺ ដែលមានខ្លឹមសារទាំងស្រុង
រដ្ឋបាលស្រុករមាសហែក មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ គេហទំព័រ ស៊ីអេចអ ធីវីអនឡាញ បានចុះផ្សាយជាសាធារណៈ មានចំណង ជើងថា «សំណង់រឹងសាងសង់រំលោភលើដីផ្លូវសាធារណៈ ស្ថិតនៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង សូមអាជ្ញាធរ និងមន្ត្រី សមត្ថកិច្ចចុះត្រួតពិនិត្យផងទាន វគ្គ១។
រដ្ឋបាលស្រុករមាសហែក សូមធ្វើការឆ្លើយតបទៅនឹងការចុះផ្សាយរបស់គេហទំព័រខាងលើ និងសូម ជម្រាបជូនសាធារណជនជ្រាបថា៖ ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុកបានធ្វើការចាត់ក្រុមការងារចុះស្រាវជ្រាវជាបន្ទាន់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឃើញថាសំណង់ដែលសាងសង់នេះជាសំណង់សាងសង់លើទីតាំងចាស់ មិនមែនសង់លើដីចំណីផ្លូវសុទ្ធសាទទេ ហើយពីមុនជាផ្ទះដែលមានជញ្ជាំងរៀបអំពីឥដ្ឋក្រោមឈើលើដំបូលប្រក់ស័ង្កសី ម្ចាស់សំណង់មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លីបណ្តោះអាសន្នតាំងពីឆ្នាំ១៩៩២។ ដោយស្ថានភាពទ្រុឌទ្រោម ម្ចាស់សំណង់បានសុំការអនុញ្ញាតជួសជុលឱ្យបានសមរម្យ និងបានរៀបចំប្រព័ន្ធលូរំដោះទឹក ដើម្បីប្រកបរបររកស៊ី ចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
ប៉ុន្តែមិនមានការឯកភាពពីរដ្ឋបាលឃុំ និងរដ្ឋបាលស្រុកឱ្យសាងសង់ជាសំណង់រឹងនោះទេ និង សូមជម្រាបជូនបន្ថែមថា ក្រុមការងារបានធ្វើកំណត់ហេតុជាមួយម្ចាស់សំណង់រួចហើយ ដើម្បីផ្អាកការសាងសង់ រង់ចាំការជូនដំណឹងពេលក្រោយ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រមាសហែក ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥
បើយោងតាមលិខិតបំភ្លឺជាសាធារណ:ទៅលើបញ្តាញផ្សព្វផ្សាយទំនាក់សង្គម ម្ចាស់សំណង់មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លីបណ្តោះអាសន្នតាំងពីឆ្នាំ១៩៩២។ មកដល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់មានប្លង់បញ្ជាក់ពីប័ណ្ណកម្មសិទ្ធិស្របច្បាប់ ។ នៅក្នុងចំនុចនេះ អង្គភាពសារព័ត៌មានស៊ីអេចអធីវី សូមការអនុញាត សួរសំនួរខ្លះ ក្នុងការបញ្ជាក់បន្ថែម ពីតំបន់និងភូមិសាស្ត្រ និងដែនសមត្ថកិច្ច របស់លោកអភិបាលនៃគណ:អភិបាលស្រុក គ្រប់គ្រង ការសាងសង់មិនមានលិខិតអនុញាត គឺជារឿងខុសច្បាប់។ យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
បន្ទាប់ពីអង្គភាពសារព័ត៌មានផ្សព្វផ្សាយជាសាធារណ: ទើប រដ្ឋបាលស្រុកបានធ្វើការចាត់ក្រុមការងារចុះស្រាវជ្រាវជាបន្ទាន់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅក្នុងចំនុចនេះ បើយោងតាមការបំភ្លឺ អាចបញ្ចាក់ពីសមត្ថភាពយ៉ាងច្បាស់ ក្នុងការទទួលខុសត្រូវខ្ពស់ ចំពោះអស់លោកមន្ត្រី ចំនួនតូច មិនគួរមើលរំលង បណ្តែតបណ្តោយ អោយម្ចាស់ដី សាងសង់សំណង់រឹងគ្មានលិខិតអនុញាត ដែលកំពុងបណ្តែតខ្លួនយ៉ាងពេញទំហឹង លើកដីចំណីផ្លូវសាធារណ: ។
យោងសេចក្តីរបស់រដ្ឋបាល បានបន្តទៀតថា ប៉ុន្តែមិនមានការឯកភាពពីរដ្ឋបាលឃុំ និងរដ្ឋបាលស្រុកឱ្យសាងសង់ជាសំណង់រឹងនោះទេ និង សូមជម្រាបជូនបន្ថែមថា ក្រុមការងារបានធ្វើកំណត់ហេតុជាមួយម្ចាស់សំណង់រួចហើយ ដើម្បីផ្អាកការសាងសង់ រង់ចាំការជូនដំណឹងពេលក្រោយ។
យោងលិខិតបំភ្លឺ របស់រដ្ឋបាលស្រុក រមាសហែកកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥កន្លងទៅថ្មីៗហ៊ុយៗនេះ តើម្ចាស់សំណង់រឹងជាង អនុក្រិត្យរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ខ្លាំងជាង ?
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកស៊ូរ ម៉ុល អភិបាលស្រុករមាសហែក និងបើកបង្ហាញជាសាធារណ:ដើម្បីកំពុងប្រជាពលរដ្ឋមានការភាន់ច្រឡំ តើសំណង់រឹងនៅតាមបណ្តោយផ្លូវជាតិលេខ១៣ ដែលមានទីតាំងស្ថិតនៅភូមិកំពុងត្រាចឃុំកំពុងត្រាចស្រុករមាសហែកខេត្តស្វាយរៀងមួយកន្លែងនេះ ត្រូវចាត់វិធានការយ៉ាងណា?អង្គភាពអ្នកសារអង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ







Post a Comment