ចាក់ដីច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង នៅតែរក្សាភាពស្ងៀមស្ងាត់ ដែលមានទីតាំងនៅស្រុកពញាឮ ខេត្តកណ្ដាល សូមស្ថាប័នពាក់ព័ន្ធ ទាំងអស់ បានបំពេញភារកិច្ចជាមន្ត្រី ជំនាញហើយឬនៅ?វគ្គ៣
ខេត្តកណ្តាល : ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង
ដែលមានទីតាំងស្ថិតនៅភូមិក្តុល ឃុំកំពង់អុស
ស្រុកពញាឮ ខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់ ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់
ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨
សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤
អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់
ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧
សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨
អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
អង្គភាពសារព័ត៌មានយើងបានខល ទៅលោក តេ ផេង
ភូមិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹងតាមរយះទូរស័ព្ទលេខ ០១២xxx៥៦៧ លោកបានបញ្ជាកើប្រាប់សារព័ត៌មានយើងថា
រឿងចាក់ ដីចូលច្រាំងទន្លេ ត្រូវទាក់ទងទៅ ខាង រ៉ែនិងថាមពល បន្តាប់ពីអង្គភាពសារព័ត៌មាន
យើងបញ្ជាក់ប្រាប់ លោកថា មានការបុកគ្រិះសាងសង់សំណង់រឹង លោកបានប្រាប់ថា និងធ្វើសេចក្តីរាយការណ៍ជូន
ទៅ លោក អភិបាលស្រុក តែទោះបីយ៉ាងណាក្តី អង្គភាពសារព័ត៌មានយើងសូមអរគុណចំពោះលោកតេ ផេង
ភូមិបាលស្រុក ដែលបានទទួលទូរស័ព្ទនិងទទួលសេចក្តីរាយការណ៍។
អង្គភាពសារព័ត៌មានយើងបានខលទៅ លោក
ថនសុវណ្ណាអភិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹង តាមរយ:ទូរស័ព្ទលេខ
០៧៧ ៥៨៩៧៨៧ តែមិនអាចខលចូលតែមិនបានលើកប្រហែលលោក ជាប់រវល់ ។
អង្គភាពសារព័ត៌មានយើងបានខលទៅ ទៅលោកកាន់ណារិទ្ធ
ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺទាក់ទិននិង
ការចាក់ដីចូលច្រាំងទន្លេ
បុកគ្រិះសាងសង់សំណង់រឹង តាមរយ:
ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក
លោកផុន ប៊ុនធឿន ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តកណ្តាល តាមរយ:ទូរស័ព្ទលេខ ០៩៧៩xxx១៧១ លោកបានបញ្ជាក់ប្រាប់អង្គភាព សារព័ត៌មាន ស៊ីអេចអយើងថា ការងារនេះសូមទំនាក់ទំនងទៅមន្ទីរធនធានទឹកនិងឧតុនិយម និងលឿនជាង ដោយសារគាត់ ភាគច្រើន ទាក់ទិនរឿងបូមខ្សាច់ឬកាយដី
តែបើថ្នាក់ដឹកនាំខេត្ត បង្កើតគណ:កម្មាការ ចុះត្រួតពិនិត្យ គាត់ចូលរួមបាន។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ
ក្នុងករណី ខាងលើចាក់ដីចូលច្រាំងទន្លេសាងសង់សំណង់រឹង
ដោយមិនទាន់បានដឹងថា មានលិខិតអនុញាតឬមួយយ៉ាងណានោះទេ
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា
ឯកឧត្តម ថោ ជេដ្ឋារដ្ឋមន្ត្រី
ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តម កែវ រតន:រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល
សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច
ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ
ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។














Post a Comment