ល្បែងអាប៉ោងបើកលេងស៊ីសងលុយធំ របស់ឈ្មោះសុង សុខា ហៅម៉ែអាត្រងោល ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងបើកលេងរាល់ថ្ងៃ សមត្ថកិច្ច ប្រចាំតំបន់មិនហ៊ានបង្ក្រាបវគ្គ១
ក្រុងបាត់ដំបង: ល្បែងអាប៉ោងដុះស្លែ ១ កន្លែង
ស្ថិតនៅ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បើកលេងស៊ីសងលុយធំ
មានអ្នកចាញ់ អ្នកឈ្នះ រាប់សិបលានរៀលក្នុង១ថ្ងៃៗដោយ គ្មានសមត្ថកិច្ច
ណាទៅបង្ក្រាបម្តងសោះឡើយ។
តាមបណ្តាយរាកាណ៍ថា ឈ្មោះ សុង
សុខា ហៅម៉ែអាត្រងោល ជាអ្នកចេញមុខ ឈរដោះស្រាយរ៉ាប់រង
ក្នុងការចំណាយលុយសែនអោយម្ចាស់ទឹកដី និងបង់លុយប្រចាំ ក្នុងការបង្កើតទីតាំងល្បែងអាប៉ោងលេងនៅក្នុងផ្ទះរបស់គាត់ ។
តើលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង
បានជ្រាបដែលឬទេ ?ឬមួយកំពុងតែ
ដេកលង់លក់ ទើបបណ្តែតបណ្តោយ ឈ្មោះ សុង
សុខា ហៅម៉ែអាត្រងោល លើដៃបាំងមេឃ បង្កើតល្បែងស៊ីសងខុសច្បាប់យ៉ាងគឃ្លើនបែបនេះ អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក អធិការនគរបាលក្រុងបាត់ដំបង សូមចាត់វិធានការម្ចាស់ទីតាំងនិងក្រុមញៀន
ល្បែងទាំងនោះ ដោយក្តីអនុគ្រោះ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស
ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា
។
យោងបទបញ្ចាលេខ:០១
ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online
Scams) ឱ្យបានម៉ឺងម៉ាត់បំផុត
និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត
ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា
មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម
07190222270766493660សូមអរគុណ។


.jpg)




Post a Comment