រោងចក្រផលិតបារីគេចពន្ធខុសច្បាប់គ្មានស្លាកយីហោ មួយកន្លែងនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅតែរក្សាភាពស្ងៀមស្ងាត់
ខេត្តកណ្តាល ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនខុសច្បាប់ លួចបើក
នៅក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ដែលជាកន្លែងផលិតបារីគេចពន្ធ និងស្តុកចែកចាយទៅប្រទេសជិតខាង
ដោយមិនរំខានដែនសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់
ឬមួយត្រូវថ្នាំសណ្តំដេកលុងលក់អស់ទៅហើយ ។
ដោយឡែកកន្លែងផលិតបារីខុសច្បាប់មួយកន្លែងនេះអង្គភាពអ្នកសារព័ត៌មានយើង
បានធ្វើសេចក្តីរាយការណ៍ ជូនលោក អ៊ួច សាវឿន អភិបាលស្រុក កណ្តាលស្ទឹងរួចហើយដែល
លោកអភិបាលបានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា
មានលោកអភិបាលរងម្នាក់បានចុះត្រួតពិនិត្យហើយ បន្ទាប់ពីអង្គភាពសារព័ត៌មានយើងស្នើសុំបំភ្លឺរឿងលំអិតលោកក៏បិទទូរស័ព្ទតែម្តងទៅ
រហូតមកដល់សព្វថ្ងៃនេះ
យោងតាមបទសម្ភាសន៍ខាងលើ
ទីតាំងផលិតនិង ចែកចាយផលិតផលបារីមួយកន្លែងនេះ
ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមិនមានស្លាកយីហោ
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានបណ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានស៊ីអេចអយើងថាទើបតែលួចបើកនោះទេ
។
ប្រជាពលរដ្ឋ
និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម គួចចំរើន ក្នុងនាមគណះមេបញ្ជាការឯកភាព
សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ
និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង
នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យកាតព្វកិច្ចផលិតផលខុសច្បាប់
ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ:
តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ
រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព
និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន
ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់
ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើ
ដោយមិនទាន់មានស្លាកយីហោត្រឹមត្រូវ គឺជាកន្លែងផលិតបារីខុសច្បាប់
បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ
ផ្សេងៗជាច្រើនបើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក
ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច
មធ្យម និងខ្នាតធំ
និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ
និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ
ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា
និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់
ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់
និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា
និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ
កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី
ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាមគេចពន្ធ
លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
ក្រុមឈ្មួញទាំងនោះ
បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ
តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់
និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា
(ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា
សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ
ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។

.jpg)

.jpg)


.jpg)
.jpg)
.jpg)








Post a Comment