ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត និងបង្កប់សាវាផ្លូវភេទច្រើនកន្លែង រីកដូចផ្សិតចំណែក មន្ត្រីប្រចាំតំបន់ ត្រូវថ្នាំសណ្តំងងុយដេកលុងលក់ សុទ្ធសឹងតែមន្ត្រីជំនាញ វគ្គ៣
ក្រុងបាវិត :ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែងនៅក្រុងបាវិត
រីកដូចផ្សិតស្ថិតនៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ជាពិសេសក្រុងបាវិត
ដោយមន្ត្រីប្រចាំតំបន់ មិនអើពើក្នុង ការបង្ក្រាប សង្ស័យថា ត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងអស់ទៅហើយ
ទើបបានជាទុក បណ្តោយ អោយ ក្រុមញៀនល្បែងខុសច្បាប់និងបង្កប់សាវាផ្លូវភេទទាំងនោះមិនខ្លាច
ញញើត ច្បាប់សូម្បីតែបន្តិច។
ក្រុងបាវិតពិតជាអភិវឌ្ឍន៍យ៉ាងពេញទំហឹងនៅក្នុងនោះ មានករណីលួចបើកល្បែងស៊ីសងខុសច្បាប់
និងកន្លែងម៉ាស្សា និងសាវាផ្លូវភេទ ជាច្រើនកន្លែងយោងតាមរូបភាពបែកធ្លាយដែលអង្គភាពសារ
ព័ត៌មានយើង បាន ផ្សាយជាសាធារណ: ក្នុងការជូនដំណឹងដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មានរួចហើយ។
ដោយឡែកអង្គភាពសារព័ត៌មានយើងមិនសរសើរមិនបាន
ចំពោះកាតព្វកិច្ចក្នុងនាមជាមន្ត្រីជំនាញ មានកំរិតការយល់ដឹងខ្ពស់ មានតំណែងតួនាទី មានសមត្ថភាព
ដែលក្រសួងមហាផ្ទៃបាន ប្រគល់ ភារកិច្ច ដ៏សំខាន់មុននិងចូលកាន់តំណែង ។
លោកអែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត ដ៏មានឥទ្ធិពល ពិតជាត្រូវប៉ាន់យ៉ាងពេញទំហឹង
ចំពោះ ជំនាញក្នុងនាមជាមន្ត្រី ទីតាំងលេងល្បែងស៊ីសងខុសច្បាប់រីកដូចផ្សិត
លោកអធិការមិនបង្ក្រាប ល្មើសនិងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ចំណុចដែលបានដាក់ចេញដោយ
ក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់ក្រសួងមហាផ្ទៃ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត ខេត្តស្វាយរៀង គួរតែចាត់ វិធានការទប់ស្កាត់
យ៉ាងណាវិញ ឬទុកបណ្តោយអោយរីកដូចផ្សិត ខ្វះការទទួល ខុសត្រូវក្នុងនាម ជាមន្ត្រី សាធារណ:
ដើម្បីរក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ។
អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាល
ខេត្តស្វាយរៀងនិងលោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរ:ស្នងការនគរបាល ខេត្តស្វាយរៀង សូមមេត្តាចុះអធិការកិច្ច
ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ ម៉ាស្សាដែលបង្កប់សាវាផ្លូវភេទ ខាងលើដោយក្តីអនុគ្រោះ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី
ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស
ដោយគ្មានការលើកលែង។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ០៧២សណន ទាំង៥ចំណុចរបស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាម
ផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក
ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត
សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណី ទាំងល្បែងស៊ីសង
ទាំងកន្លែងម៉ាស្សា បង្កប់សាវាផ្លូវភេទ ខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥
របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត
ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
សង្ឃឹមថា ក្រសួងមហាផ្ទៃ និងបកស្រាយ ចំពោះមន្ត្រីគ្រាប់ល្ពៅ
មួយចំនួនដេកស៊ីប្រាក់ខែរដ្ឋ បណ្តែតបណ្តោយ
អោយល្បែងស៊ីសងរីកដូចផ្សិត ស្ថិតនៅក្រុងបាវិត ដែលជាតំបន់របស់ខ្លួនគ្រប់គ្រង ថាតើមន្ត្រីទាំងនោះ
ត្រូវទទួលប័ណ្ណសរសើបែបណាទៅវិញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment