ប្រជាពលរដ្ឋនៅស្រុកសំរោង ខេត្តតាកែវ ស្នើសុំដល់អង្គភាព សារព័ត៌មាន ជួយ ផ្សព្វផ្សាយ ក្នុងករណី កម្ម៉ង់(អីវ៉ាន់) តាមអនឡាញ របស់គណនី YOTH SIVHONG កាលពីថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ ជាសាធារណៈដើម្បីកុំអោយអ្នកផ្សេង ចាញ់បោកដូចគាត់ទៀតវគ្គ១
ផ្សាយចេញ នៅថ្ងៃទី ២០ខែសីហាឆ្នាំ២០២៥
រាជធានីភ្នំពេញ : យោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលបានអះអាងថាជាជនរងគ្រោះ នៅរស់ ភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោងខេត្តតាកែវ បានទំនាក់ទំនងតាមរយ:ទូរស័ព្ទមកកាន់អង្គភាព សារព័ត៌មានយើង អោយជួយផ្សព្វផ្សាយព័ត៌មាន ទាក់ទិនទៅនិងការកម្ម៉ង់សំលៀកបំពាក់ ជាមួយគណនេយ្យ ហ្វេសប៊ុក ផេក Pii Ya Shop1 និងបានផ្ទេរ ប្រាក់ចំនួន២៧ដុល្លារអាមេរិក ក្នុងការកម្ម៉ង់សំលៀកបំពាក់ចំនួន៣ឈុត នៅថ្ងៃទី ១៤ ខែកក្តដាឆ្នាំ២០២៥ បើគិតត្រឹម មកដល់ថ្ងៃទី ២០ខែសីហាឆ្នាំ២០២៥នេះ អស់រយ:ពេល ៣៥ថ្ងៃ មកហើយ នៅក្នុងនោះ ម្ចាស់ប្រាក់ បានព្យាយាម ទំនាក់ទំនង ទៅលោកស្រី Pii ya ដែលល្បីល្បាញខាងលក់ តាមប្រព័ន្ធ អនឡាញ ដើម្បីអោយផ្ញើ (អីវ៉ាន់) ដែលបានកម្ម៉ង់មកអោយគាត់ តែបើលោកស្រី Pii ya មិនបានផ្ញើ(អីវ៉ាន់) ទេ គាត់ សូមតែ ផ្ញើប្រាក់របស់គាត់មកវិញ ចំណែកអ្នកដែលទទួលឆ្លើយឆ្លងរបស់លោកស្រី Pii ya តែងតែប្រាប់ថា និងរៀបចំជូន តែមិនបានផ្ញើសំលៀកបំពាក់ (អីវ៉ាន់)តាមការសន្យាឡើយ ។
លោកស្រី យី សុខលេង អាយុ ៤៣ឆ្នាំ ដែលរស់នៅភូមិឃុំខាងលើបានបញ្ជាក់បន្ថែមថា គាត់លែង ត្រូវការប្រាក់ដែលបានផ្ទេរទៅលោកស្រី Pii ya ហើយ មនុស្សយើងម្បាក់ៗមានកិត្តិយស និងសេចក្តីថ្លៃថ្នូរៀងៗខ្លួន ហើយការដែលគាត់ស្នើសុំ ដល់សារព័ត៌មានដើម្បីផ្សព្វផ្សាយ គឺគាត់មិនចង់អោយប្រជាពលរដ្ឋ ផ្សេងចាញ់បោក លោកស្រី Pii ya ដូចគាត់ទៀត នៅក្នុងនោះផងដែរ យើងក្រឡេកឃើញ មានប្រជាពលរដ្ឋផ្សេងមួយចំនួន បានខមិន ចូលថា (បោកលុយខ្ញុំដែរ )ជាច្រើនគណនេយ្យតែអ្វីដែលអង្គភាពសារព័ត៌មាន លើយកមកបើកបង្ហាញនោះ ក្នុងនាមជាអ្នកលក់ផលិតផល តាមប្រព័ន្ធ អនឡាញ ត្រូវប្រកាន់ភាពស្មោះត្រង់ បើការកម្ម៉ង់ របស់អតិថិជនហើយ ផលិតផលនោះត្រូវអស់ស្តុក ម្ចាស់ផេក គួរតែផ្ញើរប្រាក់ដែលភ្ញៀវបានផ្ទេរមក ត្រូវផ្ញើទៅអោយគេវិញ នេះជាការទទួលខុសត្រូវ ក្នុងនាម ជាមនុស្សដែលប្រកាន់ភ្ជាប់ភាពស្មោះត្រង់ ។
យោងតាមសំណើររបស់ប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានយើង សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនិង ចាត់វិធានការតាមច្បាប់ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។












Post a Comment