ជាការពិតរឿងនៅពីក្រោយការលប់អាជ្ញាប័ណ្ណ!
ឯកឧត្តម នេត ភត្រ្តា រដ្ឋមន្ត្រីក្រសួងពត៍មាន លោកមានចិត្តសន្តោសប្រណីណាស់ ដល់បងប្អូន អ្នកសារពត៍មាន នៅព្រឹកថ្ងៃទី២១នេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំ និងហាមប្រាមគាត់ដែរ ថារឿងកិច្ចការងារ ពាក់ពន្ធ័និងកងទ័ព សូមកុំផ្សាយផ្តេសផ្តាស ព្រោះមានអន្តរក្រសួងគេនៅពីលើ ក្នុងការចេញផ្សាយជាផ្លូវការ ព្រោះពេលខ្លះការផ្សាយមួយចំនួន លឿន រហ័ស គ្មានប្រភព ឬ ក៏មិនបានសិក្សាគ្រប់ជ្រុងជ្រោយ វានាំឲ្យបង្កភាពចលាចលសង្គម ដែលអន្តរជាតិ គេកំពុងដោះស្រាយ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ លើការអន្តរគមន៍ ពីបទឈប់បាញ់ រវាងកម្ពុជា និងថៃ ។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក៏បានហៅមកធ្វើការណែនាំ អប់រំអំពីបញ្ហា ដែលខុសឆ្គងកន្លងមក ឲ្យរួមគ្នាសហការណ៍ កុំបន្តចេញផ្តេសផ្តាសតទៅទៀត ។ អ្នកសារពត៍មាន រូបនោះគាត់ក៏បាន ផ្តិតមេដៃ សន្យាថាឈប់ហើយ ឈប់ថត អ្វីដែលជាបំរាម របស់ក្រសួងបានហាមឃាត់ដែរ និងទទួលខុសត្រូវមុខច្បាប់ ទាំងស្រុងនៅពេលគាត់បន្តទៀត ។
ជារឿងមួយទៀត ពេលដែលរួបគាត់មកដល់ផ្ទះ គាត់នៅបន្តបង្ហោះពីលេណដ្ឋានកងទ័ព នៅច្រកព្រៃចាន់ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដដែទៀត ដែលខុសពីកិច្ចសន្យាទទួលកំហុសនាព្រឹកមិញទាំងស្រុង ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ការអត់ធ្មត់ និងយោគយល់របស់លោក ឃើញថាមិនអាចឲ្យគាត់ដើរលើសបន្ទាត់ក្រហមទេ! ឥឡូវក្រសួង សម្រេច ចាត់វិធានការណ៍ដល់ម្ចាស់ផេកព័ត៌មាននេះទៅតាមវិធានច្បាប់ហើយ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាបផងដែរថា រឿងថតមនុស្សធម៍ ជនរងគ្រោះភៀសសឹក គឺក្រសួងលោកមិនហាមទេ ! តែគេហាមរឿងថតលេណដ្ឋានកងទ័ព ការចល័តទ័ព និងការដឹកសំភារៈយោធាសឹកជាដើម។ល។
ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា បងប្អូន អ្នកព័ត៌មាន ព្រមទាំងប្រជាពលរដ្ឋ ជួយសហការណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាព កងទ័ពជួរមុខរបស់យើង និងចូលរួមផ្សព្វផ្សាយអ្វីដែលជាផលវិជ្ជមានសម្រាប់សង្គមជាតិ នៅម៉ោងនេះ ។





Post a Comment