ពិតជាមិនសរសើរមិនបាន ទឹកដៃរៀបអីវ៉ាន់របស់អ្នកបើកបររថយន្តកង់១០ សូម្បីតែមេគយនិងរដ្ឋាករ ខេត្តស្វាយរៀង ក៏មើលកមិនឃើញវគ្គ១

 

ខេត្តស្វាយរៀង: សព្វថ្ងៃនេះទំនិញគេចពន្ធកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង តាមច្រករបៀងនិងច្រកអន្តរជាតិ  នៅចំណុចសង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀងអង្គភាពសារព័ត៌មានយើង បានសង្គេត ឃើញ រថយន្ត ធំៗកំពុងដឹកទំនិញ ពីប្រទេសវៀតណាម ដោយមិនដឹងថាទំនិញទាំងនោះ  ត្រូវបានបង់ពន្ធរួច ឬមួយគេចពន្ធនេះទេ

លោកហេង សំបូរប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង គួរចាត់វិធានការយ៉ាងណាវិញ ចំពោះទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រករបៀង ដឹកយ៉ាងអណាធិបតេយ្យ ដោយមិន រំខានដែនសមត្ថកិច្ច ឬមួយលោក ហេង សំបូរ ត្រូវថ្នាំសណ្តំ ក្រុមឈ្មួញទាំងនោះអស់ ទៅហើយ ។

 ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា  មិនមានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញ ហើយក៏មិនបានដឹងថា ទំនិញនោះជាប្រភេទអ្វីឲ្យច្បាស់លាស់ឡើយ មន្ត្រីនៅតំបន់នោះនិយាយថាឈ្មួញទាក់ទងជាមួយមេគយខេត្តស្វាយរៀងរួចហើយ ដូច្នេះមិនបាច់ត្រួតពិនិត្យអ្វីទេ។

តួនាទី និង ភារកិច្ច២.៦ សាខាគយនិងរដ្ឋាកររាជធានី-ខេត្តគ្រប់គ្រង ដឹកនាំតាមឋានានុក្រមលើបណ្តាការិយាល័យគយនិងរដ្ឋាករនានាក្រោមឱវាទ រួមមាន ការិយាល័យរដ្ឋបាលនិងគ្រប់គ្រង និងបណ្តាការិយាល័យគយនិងរដ្ឋាករតាមមូលដ្ឋាន ឬតាមបណ្តាទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននានា ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់សាមីអង្គភាព តាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ រួមទាំងឥវ៉ាន់អ្នកដំណើរ រូបិយប័ណ្ណ លោហធាតុ ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ចូលរួមកសាង និងអនុវត្តនូវគោលនយោបាយនៃការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិ ព្រមទាំងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ដើម្បីជំរុញប្រសិទ្ធិភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិបំពេញភារកិច្ចស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីឬខេត្ត ក្នុងដែនសមត្ថកិច្ចរបស់សាមីអង្គភាពនីមួយៗ តាមបទប្បញ្ញត្តិជាធរមាន ដោយសហការជាមួយអង្គភាពគយនិងរដ្ឋាករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអាជ្ញាធរមូលដ្ឋាន និងតុលាការមានសមត្ថកិច្ច ក្នុងករណីចាំបាច់រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់សាខាគយនិងរដ្ឋាករ

គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាល លិខិតចេញ-ចូលផ្សេងៗ បូកសរុប និងធ្វើរបាយការណ៍លទ្ធផល ការងាររបស់សាខាគយនិងរដ្ឋាករ

 រៀបចំផែនការសកម្មភាព និងផែនការចំណូល-ចំណាយថវិការបស់សាខាគយនិងរដ្ឋាករ

គ្រប់គ្រងធនធានមនុស្ស ស្ថិតិទិន្នន័យតារាងព័ត៌មាន និងសកម្មភាពប្រតិបត្តិរបស់មន្ត្រីរាជការក្នុងសាខា គយនិងរដ្ឋាករ

បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។

នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។















Powered by Blogger.