អគារអនឡាញរបស់ចិនខ្នាតយក្ស​ នៅខេត្តកំពង់ស្ពឺ នៅតែរក្សាភាពស្ងៀមស្ងាត់ តើបទបញ្ជាលេខ ០១របស់សម្តេច នាយករដ្ឋមន្ត្រី អាចអនុវត្តបានដែលឬទេ វគ្គ៥

 


ផ្សាយចេញនៅថ្ងៃទី០៥ខែសីហា ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ៖ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំកំលាំងចូលរួមសហការប្រតិបត្តិការបង្ក្រាប នៅទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើស បន្ទាប់ពីប្រកាសជាព័ត៌មាន តាមផេកផ្លូវការបានមួយចំអិនកំពឿសពាក់ព័ន្ធនិងប្រតិបត្តិការពិសេសរបស់ថ្នាក់ដឹកនាំ នៅពេលនេះនៅតែរក្សាស្ងៀមស្ងាត់ ល្មើសនិងបទបញ្ជា០១របស់ សម្តេចធិបតី  ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

👉តើអគារល្បែងស៊ីសងអនឡាញខុសច្បាប់មួយនេះ ជាកាស៊ីណូខុសច្បាប់ ដែលជាកន្លែងបង្កបទល្មើសខុសច្បាប់ ឬមួយយ៉ាងណា ? នៅចំណុចនេះអង្គភាគអ្នកសារព័ត៌មានយើង មិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយ គ្រាន់តែឃើញ ប្រតិបត្តិការ និងបទបញ្ជាដោយផ្ទាល់និងដឹកនាំ ក្នុងការបង្រ្កាបតែប៉ុណ្ណោះ ទីតាំងអាគារ ជាប្រភេទកាស៊ីណូដែលមានខ្នងបង្អែកដ៏រឹងមាំមួយនេះ កំពុងតែបើកបង្ហាញពីឥទ្ធិពលរបស់ជនជាតិចិន រាប់ពាន់នាក់ ទៅលើឆាកអន្តរជាតិ និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ ។

ដោយរយះពេលកន្លងមក អង្គភាពអ្នកសារព័ត៌មាន ក៏ដូចជាអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការចំពោះ អគារ មួយកន្លែងនេះ តែនៅតែរក្សាភាពស្ងៀមស្ងាត់ ។

 

សូមបញ្ជាក់ផងដែលថា នៅយប់ថ្ងៃទី១៧ខែកក្តដាឆ្នាំ២០២៥  មានការភ្ញាក់ផ្អើលដ៏ធំមួយ នៅចំណុចទីតាំង នៃអគារដែលអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយ នៅក្នុងនោះមានជនជាតិ​ចិនជាច្រើន រត់ចេញ ជាបន្តបន្ទាប់ បន្ទាប់ពីបទបញ្ជា០១បប របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ ដោយមិនមាន លិខិតអនុញ្ញាត ក្នុងការបំពេញការងារ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការនិងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជួយចុះត្រួតពិនិត្យ នៅចំណុចទីតាំង ដែលជាកន្លែង ស្នាក់ នៅជនបរទេស ដោយក្តីអនុគ្រោះ

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។

 ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

 យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។


















Powered by Blogger.