ករណីទិញលក់ម៉ូតូ របស់លោកឈឹមប្រុស នៅស្រុកត្រាំកក់ ខេត្តតាកែវ ពិតជាទាក់ទាញចំណាប់អារម្មណ៍ ប្រជាពលរដ្ឋ ប្រចាំតំបន់ វគ្គ១

 


ផ្សាយចេញនៅថ្ងៃទី ២៥ខែសីហាឆ្នាំ២០២៥

ខេត្តតាកែវ:លោកឈឹមប្រុសមានលក់ម៉ូតូ និងទទួលបញាំម៉ូតូគ្រប់ប្រភេទ ដែលមានអាសយដ្ឋាន ភូមិព្រៃក្តួច ឃុំត្រពាំងត្រញូង ស្រុកត្រាំកក់ខេត្តតាកែវ នេះបើយោងតាមនាមប័ណ្ណដែល ភ្ជាប់លេខ ទូរស័ព្ទរបស់លោក ឈឹមប្រុស ។

បើយោងតាមលិខិតអនុញាតប្រកបអាជីវកម្ម សាវាកម្ម របស់លោកឈឹមប្រុសអាយុ៥១ឆ្នាំសញ្ជាតិខ្មែរ ដែលមានទីលំនៅដ្ឋានខាងលើ អស់សុពលភាព តាំងពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣ ដោយមាន ចុះហត្ថលេខានិងត្រា របស់អភិបាលស្រុកត្រាំកក់ មកម្ល៉េះ ។

អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនង ទៅលោក ឈឹមប្រុសតាមរយ: ទូរស័ព្ទលេខ: ០៨៨ ៥៥១១៨៥៥លោកបានបំភ្លឺថា លោកបានទៅបន្តប័ណ្ណអាជីវកម្មដែលតែលោកអភិបាល ស្រុកត្រាំកក់ ប្រាប់ថា កុំទាន់អី ចាំដល់ពេលត្រូវបន្តចាំគាត់ខលរក នេះជាពាក្យសម្តីរបស់ លោកឈឹមប្រុសបាន ប្រាប់ មកកាន់សារព័ត៌មានយើង នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥។

អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកអភិបាលរងស្រុក ត្រាំកក់ ដើម្បីធ្វើសេចក្តី រាយការណ៍  និងលោកបានបញ្ជាក់ប្រាប់ថា ចាំលោកទៅត្រួតពិនិត្យ បើយោងតាមរូបភាព ក្រុមការងារថត បាននៅកន្លែងទីតាំងខាងលើ មានម៉ូតូអត់បង់ពន្ធជាច្រើនគ្រឿង នាំចូលតាមច្រកធម្មជាតិ មកដាក់​តាំងលក់ ដោយមិនអាចញញើតច្បាប់សូម្បីតែបន្តិច តើមេគយនិងរដ្ឋាករខេត្ត តាកែវ ចាត់វិធានការ​យ៉ាងណាវិញ នៅក្នុងករណីខាងលើនេះ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។





Powered by Blogger.