ពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សា២០២៤.២០២៥ និងលើកទិសដៅបន្តឆ្នាំសិក្សាថ្មី២០២៥.២០២៦របស់សាលាអន្តរជាតិ យូ អេស អេ (USA)
(បន្ទាយមានជ័យ) សាលាអន្តរជាតិ យូ អេស អេ (USA) បានរៀបចំពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សា២០២៤.២០២៥ និងលើកទិសដៅបន្តឆ្នាំសិក្សាថ្មី២០២៥.២០២៦ ចែកវិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ ដល់សិស្សពូកែប្រចាំឆ្នាំ ក្រោមវត្តមានលោក លឿង ហុក ប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងសិរីសោភ័ណ លោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិUSA និងមានការចូលរួមនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឆគ្រប់កំរិតនិងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិUSA បានមានមតិលើកឡើងថា៖សាលាអន្តរជាតិ យូ អេស អេ (USA) បានកសាងកេរ្តិ៍ឈ្មោះនិងបើកដំណើរការបង្រៀន។និងរៀនតាំងពីឆ្នាំ២០០១ ហើយជាសាលាដែលមានការអប់រំប្រកបដោយគុណធម៌ខ្ពស់សមសម្របតាមស្តង់ដាជាតិនិងអន្តរជាតិ។ ម្យ៉ាងវិញទៀតការបង្រៀនគ្រប់កម្រិតចាប់ពីថ្នាក់មត្តីសិក្សាដល់បឋមសិក្សាថ្នាក់ទី១ ដល់ថ្នាក់ទី៦ អនុវិទ្យាល័យថ្នាក់ទី៧ ដល់ថ្នាក់ទី៩ និងវិទ្យាល័យថ្នាក់ទី១០ ដល់ថ្នាក់ទី១២។មិនតែប៉ុណ្ណោះសាលាបានបើកបង្រៀននៅកម្មវិធីសិក្សាភាសាអង់គ្លេស សម្រាប់កុមារ និងមនុស្សពេញវ័យ ពេញម៉ោង និងក្រៅម៉ោងសិក្សាផងដែរ។ចំពោះសិស្សភាសាអង់គ្លេសកម្រិតខ្ពស់និងត្រូវប្រឡងយកវិញ្ញាបនប័ត្រអន្តរជាតិ ខេមប្រ៊ីដ(cambridge) ដែលមានការទទួលស្គាល់ទាំងក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។
លោក អាង រ៉េន បានបញ្ជាក់ថាសាលាអន្តរជាតិ យូ អេស អេ (USA) សាខាទី១៣ ក្រុងសិរីសោភ័ណ មានទីតាំងស្ថិតនៅភូមិបីសង្កាត់ព្រះពន្លាតក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ខាងជើងឈៀងខាងកើតផ្សារសិរីសោភ័ណ និងខាងលិចអង្គការគ្រួសារថ្មី។ អគារសិក្សានេះមានបន្ទប់រៀនប្រមាណចំនួន៣០បន្ទប់ ហើយបន្ទប់រៀននីមួយៗធំទូលាយព្រមទាំងបំពាក់ម៉ាស៊ីនត្រជាក់ កង្ហារ អំពូលភ្លើង គ្រប់បន្ទប់សម្រាប់កូនៗក្មួយៗសិក្សារៀនសូត្រ។ សាលាអន្តរជាតិ យូ អេស អេ (USA) ជាគ្រឹះស្ថានឯកជនមានចក្ខុវិស័យ និងបេសកកម្មបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចតុស្តម្ភអប់រំ។
មានមតិសំណេះសំណាលនាឱកាសនោះលោក លឿង ហុក ប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងសិរីសោភ័ណ បានធ្វើការកោតសរសើរនិងវាយតម្លៃ ដល់សាលាអន្តរជាតិ យូ អេស អេ (USA) ដែលបានសហការរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្ស ហើយសាលា យូ អេស អេ (USA) ជាគ្រឹះស្ថានឯកជនមានចក្ខុវិស័យ និងបេសកកម្មបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចតុស្តម្ភអប់រំ។ ជាពិសេស ការអបរំនេះគឺជាគោលដៅ១ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ។
លោក លឿង ហុក បានធ្វើការអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្ស គួរតែជម្រុញកូនអោយទៅរៀនសូត្រកុំទុកពេលទំនេរធ្វើរឿងផ្តេសផ្តាសដែលនាំអោយខូចអនាគត៕
Post a Comment