សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាមិនទាន់សម្រាក ដើម្បីជ្រោមជ្រែងការឈប់បាញ់ឱ្យជោគជ័យ និងធានាសន្តិភាពចាំបាច់សម្រាប់ប្រជាជន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះ បានលើកឡើងថា ទោះបីមានការឈប់បាញ់កើតឡើង ក៏សម្តេចមិនបានសម្រាកច្រើននោះឡើយ។ សម្តេចបានបញ្ជាក់ថា យប់មិញសម្រាកបានត្រឹមជាង ២ ម៉ោង បន្ទាប់មកបានបន្តការងារហូតដល់ពេលបច្ចុប្បន្ន ហើយអាចបន្តរហូតដល់ម៉ោង ៧ ល្ងាច ឬលើសពីនេះផង ដោយផ្អែកលើការវិវត្តន៍នៃស្ថានភាព។
សម្តេចតេជោថ្លែងថា កិច្ចការនៅចន្លោះម៉ោង ១២ យប់ ថ្ងៃទី ២៨ ចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ គឺសម្រាប់ជួយជ្រោមជ្រែង និងអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យ ដើម្បីធានាថាសង្គ្រាមនឹងត្រូវបញ្ចប់ និងជំនួសដោយសន្តិភាព។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងសូមអរគុណចំពោះកងទ័ពទាំងពីរ របស់កម្ពុជា និងថៃ ដែលបានគោរព និងអនុវត្តន៍កិច្ចព្រមព្រៀងនេះ និងបានធ្វើឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។
សម្តេចបានអំពាវនាវឲ្យគ្រប់ភាគីរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងការបាត់បង់វា ហើយជៀសវាងការត្រូវប្រឹងស្វែងរកសន្តិភាពឡើងវិញ ដែលជារឿងដ៏លំបាក៕






Post a Comment