គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមជាមួយរាជរដ្ឋាបាលភិបាលដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី
តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជាការតបស្នង នូវភាព អង់អាចក្លាហានជូនយោធិនពលី ឬយោធិនពិការ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូយ៉ាងមុះមុតក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា–ថៃ។
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា មានដូចក្រោម៖
-ធនាគារ អេស៊ីលីដា ភីអិលស៊ី ( ACLEDA Bank Plc.) សម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាព ទឹកដីកម្ពុជា។
-ធនាគារ វីង (Wing Bank) សម្រេចលុបចោលបំណុលជូនដល់យោធិនដែលបានចូលរួមក្នុង សមរភូមិការពារបូរណភាព ទឹកដីកម្ពុជាដូចខាងក្រោម៖ ១-យោធិនពលី ១០០% ២-យោធិនពិការ ១០០% ៣-យោធិនរងរបួស ៧៥% ។
-ធនាគារ ខេប៊ីប្រាសាក់ ម.ក សម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
-ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាព ទឹកដីកម្ពុជា។
-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
-ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) សម្រេចលុបចោលឥណទានទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិ ការពារបូរណភាពទឹកដីកម្ពុជា។
-ធនាគារ កាណាឌីយ៉ា សម្រេចដាក់ចេញនូវគោលការណ៍ជូនដល់យោធិនដែលបានចួលរួម ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជាដូចខាងក្រោម៖ ១- លុបចោលបំណុលទាំងស្រុង ១០០% ដល់យោធិនពលី ឬអ្នករួមខ្ចី ២-លុបចោលបំណុលទាំងស្រុង ១០០% ដល់យោធិនពិការ ឬអ្នករួមខ្ចី ៣-លុបចោលបំណុល ៨០% ដល់យោធិនរងរបួស ឬអ្នករួមខ្ចី ។
-ធនាគារ វឌ្ឍនៈ សម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
- ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ដែលបានសម្រេចលុបចោលបំណុលជូនដល់យោធិន ដែលបាន ចួលរួម ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជាដូចខាងក្រោម៖ ១- លុបចោលបំណុលទាំងស្រុង ១០០% ដល់យោធិនពលី ២-លុបចោលបំណុលទាំងស្រុង ១០០% ដល់យោធិនពិការ ៣-លុបចោលបំណុល ១០លានរៀល ឬរហូតដល់ ៨០% នៃបំណុលសរុប សម្រាប់យោធិនរងរបួស ។
-ធនាគារ អេចអេច (HH Bank) សម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
-ធនាគារ ជីប ម៉ុង ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ព្រមទាំងឧបត្ថម្ភប្រាក់បន្ថែម ជូនចំពោះយោធិនពលីជីវិត និងយោធិនពិការ ដែលបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាព ទឹកដីកម្ពុជា ដូចខាងក្រោម៖ ១. ឧបត្ថមបន្ថែមជូន យោធិនពលី ចំនួន ២០ លានរៀល ២. ឧបត្ថមបន្ថែមជូន យោធិនរងរបួសធ្ងន់ ចំនួន ១០ លានរៀល ៣. ឧបត្ថមបន្ថែមជូន យោធិនរងរបួសស្រាល ចំនួន ២ លានរៀល ។ ដកស្រង់ចេញពិ Facebook Page : Samdech Thipadei Hun Manet, Prime Minister of Cambodia














Post a Comment