មន្រ្តីក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតផ្ទាល់លើចៅហ្វាយស្រុកត្បែងមានជ័យ ករណីរងការចោទប្រកាន់ ចាប់រំលោភមិនបានសម្រេច លើមន្ត្រីក្រោមឱវាទវគ្គ១
ខេត្តព្រះវិហារ៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ
រងបណ្ដឹងពីកូនចៅ
បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងរំលោភនាងនៅក្នុងការិយាល័យរដ្ឋបាលស្រុក
ខណៈលោកអភិបាលស្រុករោគចិត្តម្នាក់នេះ ប៉ុនប៉ងបៀតបៀនរាងកាយនាងតាំងពីឆ្នាំ២០២៣
មកម៉្លេះ។
ជុំវិញករណីខាងលើ លោកអភិបាលរងខេត្តព្រះវិហារ គឹម
ចាន់បញ្ញា បានអោយដឹងថា មន្រ្តីអធិការកិច្ច នៃក្រសួងមហាផ្ទៃ កំពុងបើកការស៊ើបអង្កេត។
លោក គឹម ចាន់បញ្ញា
ថ្លែងបន្តថា ពាក់ព័ន្ធករណីនេះ លោកបានទទួលព័ត៌មានហើយ
ដោយសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមករដ្ឋបាលខេត្ត
ហើយក៏មានការចុះអង្កេតដោយផ្ទាល់ពីសំណាក់ក្រុមមន្ត្រីអធិការកិច្ចនៃក្រសួងមហាផ្ទៃរយៈពេល៣ថ្ងៃពេញ។
ទន្ទឹមនោះ លោក គឹម ចាន់បញ្ញា សង្កត់ធ្ងន់ថា
មកទល់ពេលនេះចំពោះលទ្ធផលនៃការស៊ើបអង្កេត ក្រុមការងារអធិការកិច្ច នៃក្រសួងមហាផ្ទៃ
នៅមិនទាន់ទម្លាយចេញជាផ្លូវការនៅឡើយ ព្រោះបញ្ហានេះ មន្រ្តីជំនាញបាន
និងកំពុងធ្វើរបាយការណ៍ជូន លោកឧបនាយករដ្ឋមន្រ្តី អភិសន្តិបណ្ឌិត ស សុខា
ពិនិត្យសម្រេចចុងក្រោយ។
សូមជម្រាបថា
តាមរយៈខ្លឹមសារនៃពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ
ចូលមកកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានប្ដឹង លោក នុត សោភ័ណ្ឌ
ជាអភិបាលស្រុកត្បែងមានជ័យ ពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ពោលគឺប្រុងចាប់រំលោភរូបនាងជាច្រើនលើកច្រើនសារនៅក្នុងការិយាល័យ
នៃរដ្ឋបាលស្រុកផ្ទាល់តែម្ដង។ ហើយទំនង់ជាទ្រាំ
និងទង្វើអសីលធម៌របស់ថ្នាក់ដឹកនាំល្មោភកាមនេះមិនបាន ទើបស្ត្រីរងគ្រោះ
បានប្រមូលផ្ដុំ និងពិភាក្សាគ្នាជាមួយជនរងគ្រោះដទៃទៀត សម្រេចចិត្តធ្វើជាសាក្សី
ដាក់ពាក្យបណ្ដឹងជាផ្លូវការតែម្ដង
ខណៈក្នុងចំណោមជនធ្វើសាក្សីទាំងនោះក៏ជាជនរងគ្រោះពីការបៀតបៀនរបស់លោកអភិបាលស្រុករូបនេះដែរ។
យោងតាមបទសម្ភាសន៍ ក្រុមការងារអង្គភាពសារព័ត៌មាន
ជាមួយជនរងគ្រោះ និងយោងតាម ការបកស្រាយព័ត៌មាន
របស់លោក នុត សោភ័ណ្ឌ ជាអភិបាលស្រុកត្បែងមានជ័យ តាមរយះសាព័ត៌មានក្នុងស្រុក
អង្គភាពសារព័ត៌មានស៊ីអេចអយើង យល់ឃើញថា ពេលដែលជនរងគ្រោះដាក់ពាក្យបណ្តឹង តើហេតុអ្វីបងៗមន្ត្រីដែលជាអ្នកអនុវត្តច្បាប់
ហេតុមិនចាត់វិធានការណាមួយ ទៅលើ លោក នុត សោភ័ណ្ឌ
ជាអភិបាលស្រុកត្បែងមានជ័យ បែរជាទុកបណ្តោយ រហូតអ្នកសារព័ត៌មាន ផ្សព្វផ្សាយព្រោងព្រាត
រហូតឈានទៅដល់ មន្រ្តីក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតផ្ទាល់។
នៅក្នុងចំណុចនេះ តើឯកឧត្តម គឹម រិទ្ធី អភិបាលខេត្ត ព្រះវិហារ
និងជាគណះមេបញ្ជាការខេត្ត ចាត់វិធានការយ៉ាងណា ចំពោះលោក នុត
សោភ័ណ្ឌ ជាអភិបាលស្រុកត្បែងមានជ័យ ដែលបុគ្គល រូបនេះជាហេតុធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូ
និងកិត្តិយសដល់មន្ត្រីដែលកំពុងកាតព្វកិច្ច បំរើប្រជាពលរដ្ឋ។
យ៉ាងណាមិញ ការដាក់ពាក្យប្តឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ អង្គភាពសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល
សង្ឃឹមថា ឯកឧត្តមព្រះរាជ្ញាសាលាដំបូងខេត្ត ព្រះវិហារ និងចាត់វិធានការតាមច្បាប់
ដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះយោងតាមច្បាប់ដែលបានចែងនៃព្រះរាជាណាចក្រកម្ពុជា។
ជនរងគ្រោះក៏បានស្នើសុំ ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី
ក្រសួងយុត្តធម៌ សូមមេត្តាជួយអន្តរាគមន៍និងពន្លឿនសំណុំរឿងនេះ ព្រមទាំងជួយរកយុត្តិធម៌
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការតាមច្បាប់
និងបទបញ្ជផ្ទៃក្នុង ក្នុងនាមជាមន្ត្រីបំរើ ប្រជាពលរដ្ឋដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។






.jpg)

Post a Comment