តើវាំងននខ្មៅនៃការចាប់ខ្លួនអ្នកសារព័ត៌មានចំនួនពីរនាក់ មានអ្វីទាក់ទិននិងក្រុមឈ្មួញដែលជាឧក្រិដ្ឋជនព្រៃឈើ និងបំផ្លាញធនធានធម្មជាតិ

 


ខេត្តកំពង់ស្ពឺ : បើយោងតាមសកម្មភាព ការកាប់បំផ្លាញអនុផលព្រៃឈើនៅតែបន្តឥតមានស្រាកស្រាន្តកន្លងមកដែលជាហេតុនាំឱ្យសាធារណៈជនមានការរិះគន់ និងបានជំរុញឲ្យអ្នកសារព័ត៌មានទៅប្រមាញ់ដើម្បីធ្វើការផ្សព្វ​ផ្សាយព័ត៌មាន តែទីបំផុតអ្នកសារព័ត៌មានចំនួនពីររូបត្រូវបានសមត្ថកិច្ចវាយខ្នោះក្រោមការបញ្ជាមកកម្លាំងសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ ការចាប់ខ្លួនសារព័ត៌មានទាំងពីរនាក់ថ្មីៗកន្លងមកនេះ អង្គភាពសារព័ត៌មានស៊ីអេចអ នៅមិនទាន់ទទួលព័ត៌មានថា ពីបទចោទអ្វីនៅនោះ ឡើយនោះទេ។

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ចាប់តាមទំនើងចិត្ត មិនមានដីការគឺជារឿងខុស ច្បាប់ ចាប់បានតែបទល្មើសជាក់ស្តែង  ដោយឡែកការចាប់ខ្លួនអ្នកសារព័ត៌មាន នៅស្រុកឱរ៉ាល់តើមានដីការដែលឬទេ? តើអ្នកណាជាដើមបណ្តឹង ? នៅក្នុងចំណុចនេះអង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃស្នងការនគរបាលខេត្ត កំពង់ស្ពឺសូមមេត្តាជួយបំភ្លឺដោយក្តីអនុគ្រោះ ។

យោងតាមប្រភពពីប្រជាពលរដ្ឋ បុគ្គលល្បីឈ្មោះដុះស្លែមួយចំនួនដែលជាអ្នកដឹកជញ្ជូនបទល្មើសព្រៃឈើអនុផលព្រៃឈើនេះគឺមានឈ្មោះថា ចែនី លោក រិន និងបុគ្គលមួយចំនួនទៀតដែលជាបុគ្គលមុខសញ្ញារបស់ដែនសមត្ថកិច្ច និងមន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើនោះផងដែរ។

ព្រៃឈើត្រូវបានដឹកជញ្ជូនពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ និងតំបន់ជាប់ខេត្តពោធិ៍សាត់ ដូចជា បឹងខ្លុង ស្រែត្រាវ ជាដើម ហើយ ចំពោះការដឹកជញ្ជូនតាមគោយន្តកន្ត្រៃ និងប្រភេទរថយន្តផ្សេងៗគ្នាជាច្រើនទាំងថ្ងៃទាំងយប់ នៅក្នុងនោះមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធប្រចាំតំបន់ គួរតែរៀបចំផែនការទប់ស្កាត់និងបង្ក្រាប ។

ជាក់ស្ដែងនៅថ្ងៃទី៦ ខែកក្កដា និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗកន្លងមកនេះ ការដឹកជញ្ជូនព្រៃឈើតាមគោយន្តកន្ត្រៃ និងប្រភេទរថយន្តមួយចំនួនកន្លងមកក៏នៅតែបន្តដោយឆ្ពោះចូលក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងធ្វើការស្តុកនៅក្នុងទីតាំងសិប្បកម្មមួយចំនួន ក្នុងការកែច្នៃឬក៏បញ្ជូនទៅលក់បន្តតាមទីកន្លែងដទៃៗទៀតតាមឈ្មួញដែលឃុបឃិតគ្នាចងជាប្រព័ន្ធឬជាក្រុមក្នុងគោលដៅបំផ្លាញធនធានសម្បត្តិធម្មជាតិកម្ពុជា។

ដោយឡែកមន្ត្រីជំនាញប្រចាំតំបន់ មានលោក ច័ន្ទថេត ថានរ:ដែលជាប្រធានមន្ទីរ បរិស្ថាន ខេត្ត និងលោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ មិនគួរមើលរំលង ឬមួយកំពុងតែប្រព្រឹត្តអំពើពុករលួយ បានជាបណ្តែតបណ្តោយ ឧ្យក្រុមឈ្មួញ បញ្ចេញសកម្មភាពយ៉ាងគគ្លើន យ៉ាងអណាធិបតេយ្យយ៉ាងពេញទំហឹង។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ទិត ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតករណីខាងលើដោយក្តីអនុគ្រោះ។

យ៉ាងណាមិញ ការឃាត់ខ្លួន អ្នកសារព័ត៌មានចំនួនពីរនាក់ ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អង្គភាពសារព័ត៌មានស៊ីអេចអ  ស្នើសុំ ដល់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃស្នងការនគរបាលខេត្ត កំពង់ស្ពឺសូមមេត្តា ត្រួតពិនិត្យ ឡើងវិញ យោងសកម្មភាព ក្រុមឈ្មួញ ដឹកជញ្ជូនឈើ ដែលជាបទល្មើសមិនបង្ក្រាប បែរជាមកចាប់សារព័ត៌មាន  ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម  ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺនិងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមចាត់វិធានការទប់ស្កាត់ និងសូមជួយអន្តរាគមន៍ ចំពោះការចាប់ឃុំ អ្នកសារព័ត៌មានចំនួនពីរនាក់ដើម្បីឧ្យពួកគាត់បានត្រឡប់ទៅជួបជុំក្រុម គ្រួសារវិញដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។



































Powered by Blogger.