ពលរដ្ឋខ្មែរជាង ១០នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ តាមស្រុកម៉ាឡៃត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល ស្វាយព្រៃការពារព្រំដែនគោកលេខ ៨១៥ឃាត់ខ្លួនបានចំនួន ៥ នាក់



 (បន្ទាយមានជ័យ)÷ពលរដ្ឋខ្មែរជាង ១០នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ តាមស្រុកម៉ាឡៃត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល ស្វាយព្រៃការពារព្រំដែនគោកលេខ ៨១៥ឃាត់ខ្លួនបានចំនួន ៥ នាក់ ស្ថិតក្នុងភូមិកណ្ដោល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ៈ២៨ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ចំណែកអ្នកសេសសល់បានរត់គេចខ្លួនរួច។ 

ក្រោយពីទទួលបានការណែនាំរបស់លោកឧត្តមសេនីយ៍ទោល សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរការពារព្រំដែនគោក ៨១៥ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់កងកម្លាំងតាមព្រំដែន ទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ  តាមខ្សែរបន្ទាត់ព្រំដែន មិនឱ្យកើតមាន។

កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយព្រៃ បានធ្វើការបង្ក្រាបទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើការឃាត់ខ្លួនពលរដ្ឋបាន ៥នាក់បន្ថែមទៀតដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ។

ចំណែកឯរថយន្ត highlander ពាក់ស្លាកលេខ ភ្នំពេញ( 2M-4967) ដែលដឹកពលរដ្ឋខ្មែរយកទៅទម្លាក់ឱ្យមេខ្យល់បានបើករត់បាត់ស្រមោល។

ក្រោយពីនគបាលការពារព្រំដែនប៉ុស្តិ៍ ស្វាយព្រៃ សួនាំរួចបានបញ្ជូនបន្តទៅប៉ុស្តិ៍រដ្ឋាបាល ឃុំអូរស្រឡៅ ដើម្បីសួនាំបន្តតាមនិតិវិធី៕






Powered by Blogger.