ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ


 បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់គណបក្សប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។


ឯកឧត្ដម កែ គឹមយ៉ាន បានពាំនាំបណ្តាំផ្ញើសួសុខទុក្ខពីថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា គណបក្ស និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ រួចបានបន្ថែមថាទោះបីសភាពការនយោបាយ សន្តិសុខពិភពលោកនៅតែបន្តតានតឹង ក៏កម្ពុជាប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលនិងទស្សនៈវិស័យច្បាស់លាស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបន្តអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោហ៊ុន សែន អគ្គមគទេសដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា     ប្រទេសយើងនៅតែបន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តម កែ គឹមយ៉ាន សូមកោតសរសើរនិងអគុណចំពោះចំពោះលទ្ធផលដែលសម្រេចបាន របសើគណកម្មាធិគណបក្សខេត្តបន្ទាយមានជ័យ តាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និង ការពារមាតុភូមិឆ្នាំ២០២៤-២០២៨   និងកម្មវិធីនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងបានអំពាវនាវ ណែនាំឱ្យបន្តរួមគ្នាអនុវត្តតាមផែនការដែលបានលើកឡើង និងត្រូវការពារដាច់ខាត អធិបតេយ្យភាព បូរណភាពទឹកដី រាជរដ្ឋាភិបាល ជាតិ សាសនា ព្រះហាក្សត្រ។




















Powered by Blogger.