សិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រអរគុណសិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រ"ប៥"របស់សហគ្រិនដើម្បីបំម្លែងបញ្ហាឲ្យទៅជាឱកាសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត

 



(បន្ទាយមានជ័យ) សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត និងស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប បានរៀនចំបើកសិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រអរគុណសិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រ"ប៥"របស់សហគ្រិនដើម្បីបំម្លែងបញ្ហាឲ្យទៅជាឱកាសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម យុត្តិ ស្វីតនី សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណរិទ្ធ អភិបាលខេត្តស្ដីទី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប និងជាវាគ្មិន និងឧកញ៉ា អុឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំ(ក)សាលាខេត្តបន្ទាយមានជ័យ។


ក្នុងនាមប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ឧកញ៉ា អុឹង វណ្ណម៉ៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ យកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្ត និងឯកឧត្តម បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៉ីអូ ម៉ាស្ទ័រ ក្លឹប ព្រមទាំងសហការី ដែលបានសហការជាមួយ សភាពាណិជ្ជកម្មខេត្ត រៀបចំឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាស អាជីវករ ប្អូនៗនិស្សិត នាឱកាសនេះ។


លោកបញ្ជាក់ថា គោលបំណងនៃអង្គសិក្ខាសាលា និងខ្លឹមសារនៃការធ្វើបទ បង្ហាញនានា ពិតជាអាចធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានក្នុងគំនិត និងការគិតគូជាថ្មីរបស់អ្នកចូលរួម ពិសេសជុំវិញទីផ្សារ ជុំវិញការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។


ថ្លែងក្នុងឱកាសនោះលោក លី សុវណ្ណារិទ្ធិ អភិបាល ខេត្តស្តីទី លេីកឡេីងថា៖ សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញ និងគំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើល ពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត នឹងនាំយកគំនិតថ្មីៗ ល្អៗ ទៅទីផ្សារ។ជាពិសេស សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មត្រូវបានទទួលរង្វាន់ដោយ មានប្រាក់ចំណេញកិត្តិនាម អ្នកទាំងឡាយដែលបរាជ័យគឺទទួលរងការបាត់បង់ផងដែរ។


លោកក៏បានបញ្ជាក់ថា វគ្គសិក្ខាសាលា ដែលរៀបចំឡើងនាពេលនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ ក្នុងការបង្កើនការងារក៏ដូចបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលបញ្ហាព្រំដែនកំពុងមានភាពតានតឹង៕























Powered by Blogger.