បទបញ្ជាលេខ:០១ បប របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឡែកគណ:មេបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចាត់វិធានការយ៉ាងណា ចំពោះបទល្មើសអនឡាញអគារ១៨ជាន់នៅក្រុងប៉ោយប៉ែត វគ្គ៣

 

 ផ្សាយចេញនៅថ្ងៃទី ១ខែកក្កដាឆ្នាំ២០២៥

ក្រុងប៉ោយប៉ែត៖ អគារមួយកន្លែង ដែលមានឈ្មោះថា CLICK COFFEE& MART ទីតាំង នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  កំពុងបើកដំណើរការ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ។

បើយោងតាមសេចក្តីរាយការណ៍ ពីបុគ្គលិកម្នាក់ដែលបំរើការងារនៅទីនោះ ដែលទើបតែបញ្ឈប់ការងារ   ឈ្មោះ (ឡ.ម) កើតនៅថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០០៥ បើយោងតាមការបញ្ជាក់បន្ថែមពីឈ្មោះ ( ឡ .ម)  អគារបង្កប់ល្បែងអនឡាញខុសច្បាប់ នេះ មានជនជាតិថៃ ច្រើនជាងគេ ប្រហែល៦០% ជនជាតិ ឥណ្ឌូនេស៊ីនិងជនជាតិចិន រួមទាំងខ្មែរ ដែល បំរើការងារនៅទីនោះ ចំនួន៤០%  ដោយជនជាតិចិន គឺជាថៅកែធំ ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មាន និងអងញកការសង្គមស៊ីវិល កំពុងរងចាំមើលថា ឯកឧត្តម អ៊ុំ រាត្រី  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មានសមត្ថភាពចុះបង្ក្រាបអគារ១៨ជាន់មួយកន្លែងបានដែរឬទេ ស្របពេល បទបញ្ជាលេខ:០១បប របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីអាណត្តិទី៧  ចុះថ្ងៃទី១៤ខែ កក្តដា ឆ្នាំ២០២៥  

អង្គភាពសារព័ត៌មាន មិនអាចសុំការបំភ្លឺពី លោក នួន ស៊ីណា ប្រធានមន្ទីរ ការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ:ខេត្តបន្ទាយមានជ័យ បានទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ: និងចុះអធិការកិច្ច ចំពោះអគារខាងលើដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។

 

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

 យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។






















Powered by Blogger.