ម្ចាស់អគារនាគទិព្វទាំងបីកន្លែង ដែលមហាជនតែងតែហៅថា សេដ្ឋីអចលនទ្រព្យ នៅក្រុងប៉ោយប៉ែត ​ដែលមានទំនាក់ទំនងល្អជាមួយជនជាតិចិន តើរកស៊ីអីបានជាមានម្ល៉េះ សូមACUមេត្តាត្រួតពិនិត្យវគ្គ៣

 


ផ្សាយចេញនៅថ្ងៃទី២០ខែ កក្តដាឆ្នាំ២០២៥

(ក្រុងប៉ោយប៉ែត)  សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ  ក្នុងករណីសេដ្ឋីសំណង់នាគទិព្វជួលអគារ ចំនួនបីកន្លែង ទៅអោយចិន កុងត្រាឆ្នាំៗ តើជនជាតិចិនទាំងនោះពួកគាត់ បម្រើការងារនៅក្រុមហ៊ុនណា ?តើក្រុមហ៊ុននោះ ទាក់ទិនទៅនិងការវិនិយោគអ្វី?ដោយឡែក លោក គួច ម៉េង ដែលគេទទួលថា ជាបុគ្គលតែម្នាក់ដែលមានទំនាក់ទំនងល្អ ជាមួយជនជាតិចិន និងជនបរទេស មានប្រាក់រាប់សិបលានដុល្លារអាមេរិក ក្នុងការសាងសង់ សំណង់តូចធំ នៅតំបន់ក្រុមប៉ោយប៉ែត  មានប្លែកខុសពីធម្មតា សូមACU មេត្តាត្រួតពិនិត្យដោយក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែតគួរតែចាត់មន្ត្រីជំនាញ ត្រួតពិនិត្យ ជនបរទេសទាំងនោះ ប្រើប្រាស់លិខិតឆ្លង ដែនប្រភេទអ្វី តើបំរើការងារនៅក្រុមហ៊ុនណា? តើជនបរទេសទាំងនោះ បានបំពេញបែបបទត្រឹមត្រូវ ក្នុងការរស់នៅប្រទេសកម្ពុជាយើងដែរឬទេ?

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  សូមមេត្តាចុះអធិការកិច្ចករណីអគារនាគទិព្ទខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការនិងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជួយចុះត្រួតពិនិត្យ នៅចំណុចទីតាំង ដែលជាកន្លែង ស្នាក់ នៅជនបរទេស ដោយក្តីអនុគ្រោះ ម្ចាស់ទីតាំងបានជួលអគារខាងលើ​ ដែលជួលអគារទៅជនបរទេសតើមានឯកសារគ្រប់គ្រាន់ដែរឬទេ

លោក គួចម៉េង ម្ចាស់អគារនាគទិព្វដ៏មានឥទ្ធិពលរូបនេះមានជំនាញ ផ្នែកទំនាក់ទំនង ជនបរទេស ក្នុងការវិនិយោគ បង្កើនសេដ្ឋកិច្ចបង្កើនការងារដល់ប្រជាពលរដ្ឋ ពិតជាគួរឲ្យសរសើតែមិនទាន់ដឹង ច្បាស់ថា ជនបរទេសទាំងនោះ មកវិនិយោគ បើកក្រុមហ៊ុនអ្វីនោះទេ នៅក្នុងចំណុចនេះ  មានសម្លេង តាមខ្យល់បក់ បានខ្សិបៗនៃជនអន្តោប្រវេសន៍ ប្រើប្រាស់លិខិតឆ្លងដែន បែបទេសចរណ៍ ជួលបន្ទប់ ស្នាក់ ដោយមានជនអន្តោប្រវេសន៍ខ្លះ មិនមានលិខិតឆ្លងដែន ឬលិខិតឆ្លងដែល អស់សុពល ភាព រស់នៅតាមប្លុក ដែលនាយឈ្មូញបានកំណត់ ជាដើម។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញជាច្រើនកន្លែងនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។












Powered by Blogger.