បទល្មើសឆ្លងដែន ព្រំដែនប្រទេសកម្ពុជា វៀតណាម របស់ក្រុមឈ្មួញមួយចំនួនដែលកំពុងបង្ករព្យុះភ្លៀងសូមមន្ត្រីជំនាញចុះអធិការកិច្ច វគ្គ១
ដោយប្រជាពលរដ្ឋលើកឡើងថាពួកឈ្មួញទាំងអស់នោះមានខ្នងបង្អែកជាមន្ត្រីមេព្រៃស្រុកវាវែងដែលមានឈ្មោះប៉ុលចន្ថាទៀតផង។តើវាពិតដែលឬយ៉ាងណា?
ខេត្តពោធិ៍សាត់:អង្គភាពសារព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅថ្ងៃទី
២៦ ខែមិថុនាឆ្នាំ
២០២៥ ឈានចូលថ្ងៃទី
២៧ ខែមិថុនាឆ្នាំ
២០២៥ នៅវេលាម៉ោង ១១:00 យប់រហូតដល់ម៉ោង
៣ ជិតភ្លឺ មានរថយន្តជាច្រើនគ្រឿងនិងចូលទៅដឹកនៅឈើដើម្បីយកចេញទៅប្រទេសវៀតណាម។
បន្ទាប់ពីអង្គភាពសារព័ត៌មានយើងចុះទៅដល់ទីតាំងរបស់ក្រុមឈ្មួញដែលកំពុងបញ្ចេញសកម្មភាព
ដែលមានទីតាំងនៅ ភូមិប្រមោយឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ ហើយប្រហែលជាក្រុម
ឈ្មួញទាំងនោះ ដឹងថាមានអង្គភាពសារព័ត៌មានកំពុងចុះប្រម៉ាញ់ដើម្បីផ្សព្វផ្សាយព័ត៌មាន ទើបពួកគេមិនទាន់លើកឈើដាក់លើរថយន្តនោះទេ
ដោយឡែកឈើទាំងនោះ បំបែកជាគំនរតូចៗដាក់នៅតាមដងផ្លូវ ។
យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅទីកន្លែងនោះបានប្រាប់ អង្គភាពសារព័ត៌មានយើងថាក្រុមឈ្មួញទាំងនោះគាត់ស្គាល់ទាំងអស់ហ្នឹង ទី១
ឈ្មោះងងឹតនៅភូមិផ្ចឹកជ្រុំរីទី២ឈ្មោះរ៉េតដែលរស់នៅភូមិឈើទាលជ្រុំជាកូនចៅឈ្មោះណនទី៣
ឈ្មោះភារស់នៅភូមិកោះអូរមួយ អូពីរទិញឱ្យឈ្មោះណនគេមានទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញ
ជាពិសេសមេព្រៃនៅស្រុកវាលវែងតែម្តង ។
គួររំលឹកផងដែរថាការកន្លងទៅប្រមាណជាងប៉ុន្មានខែមុនគឺរថយន្តរបស់ឈ្មួញទាំងអស់នោះត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនបានចំនួន
៣គ្រឿងនិងរក្សាទុកចាត់ការតាមរតិវិធីហើយក្នុងនោះផងដែរ។
នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសំណាក់លោក
ប៉ុលចន្ថាទេ ដោយសារ ទំនាក់ទំនងទៅលោក តាមរយ:ទូរស័ព្ទលេខ ០១២២១១៩៤៩ លោកមិនលើកទូរស័ព្ទ ។
អង្គភាពសារព័ត៌មានយើងស្នើសុំ ឯកឧត្តម ខូយ រីដា
អភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់
និងជាគណៈមេបញ្ជាការឯកភាពខេត្ត
សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ
ករណីខាងលើដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment