សមត្ថកិច្ចថៃ ឃាត់ខ្លួនជនជាតិថៃ២៣នាក់ ពេលព្យាយាមលួចឆ្លងដែនមកកម្ពុជា
សារព័ត៌មានរបស់ថៃ បានផ្សាយថា ជនជាតិថៃ២៣នាក់ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនពេលព្យាយាមលួចឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។
ក្នុងនោះ២២នាក់ ជាអ្នកស្វែងរកការងារនៅកម្ពុជា និងម្នាក់ជាមរខ្យល់នាំផ្លូវ។ អ្នកព្យាយាមឆ្លងដែននេះ មានអ្នកខ្លះធ្វើការនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត និងខ្លះទៀត មានបំណងឆ្លងមករកការងារនៅកម្ពុជា។ ដើម្បីឆ្លងដែនពួកគេបង់ឱ្យមេខ្យល់ចន្លោះ ២៥០០ ទៅ ៥០០០បាត។
ពួកគេត្រូវបានឃាត់ខ្លួនម៉ោងប្រមាណ១១យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
ការចាប់ខ្លួននេះ មានការផ្ទុះអាវុធ បណ្តាលឱ្យមេខ្យល់រងរបួសថែមទៀតផង៕
អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment