ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីប្រកាសប្រធានយុវជនគណបក្ស នៃគណៈកម្មការ ក.៩៤




វិមាន៧មករា៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈ កម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តម ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជា​ប្រធានគណៈកម្មការ (ក.៩៤) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានយុវជនគណបក្ស(ក.៩៤) ។ 


ពិធីនេះមានការចូលរួមពីឯកឧត្តមអនុប្រធានគណ:ប្រចាំការ, ឯកឧត្តមសមាជិកគណប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគណបក្សយុវជន​(ក.៩៤), ឯកឧត្តមសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្សសរុបប្រមាណ១៦៥ រូប។


បន្ទាប់ពីឯកឧត្តមអនុប្រធានយុវជនគណបក្ស អានរបាយការណ៍បូកសរុបរួចមក ឯឧត្តម រិន វីរៈប្រធានផ្នែកចាត់តាំង បានអានសេចក្តីសម្រេចស្តីពីការតែងតាំងឯកឧត្តម ថោង រដ្ឋសក្តិ ជាប្រធានយុវជនគណបក្ស(ក.៩៤) និងការប្តេជ្ញាចិត្តរួចមក ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមផងដែរ ។


ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជា​ប្រធានគណៈកម្មការ (ក.៩៤)ក៏បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់សមាជិក សមាជិការ ជាយុវជន(ក.៩៤) ។


ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានចែករំលែកនូវចំណេះដឹងមួយចំនួន ពាក់ព័ន្ធនឹងប្រវត្តិ សកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈរបស់គណបក្ស ចំពោះជាតិ និងប្រជាជន ចាប់តាំងពីថ្ងៃចាប់បដិសន្ធិឆ្នាំ១៩៥១ ជាពិសេសក្នុងរយះពេល៤៦ឆ្នាំកន្លងមកនេះ គិតចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩រហូតមក ។ 


ឯកឧត្តមបណ្ឌិតបន្តថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងមានសត្រូវឈ្លានពានទឹកដី ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស បានធ្វើការប្រកាស និងបញ្ជាក់ជំហរសារជាថ្មីម្តងទៀតថា គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី,យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហានេះ ដាក់ជូនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ 


លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់យុវជនគណបក្សទាំងអស់ ទាំងក្នុង និងក្រៅប្រទេស បន្តជឿជាក់និងទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពអ្វីដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេសកុំជឿ ឬ ចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់បណ្តុះគំនិតហឹង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិកម្ពុជា៕




















Powered by Blogger.