អាជ្ញាធរកម្ពុជា បណ្តេញចេញជនជាតិវៀតណាម ស្នាក់នៅខុសច្បាប់ចំនួន ២៧នាក់

 


មន្ត្រី នៃអគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានបណ្តេញជនជាតិវៀតណាម ដែលស្នាក់នៅខុសច្បាប់ ចំនូន ២៧នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។


តាមបណ្តាញសង្គមនារសៀលថ្ងៃទី១៨ មិថុនា អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៧នាក់ (ស្រី៥នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ២៦នាក់ (ស្រី៤នាក់) ករណីកាប់បំផ្លាញព្រៃឈើដោយគ្មានការអនុញ្ញាតិ (អនុវត្តទោសចប់) ១នាក់ (ភេទប្រុស) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ)។ ជនជាតិវៀតណាម ទាំង ២៧នាក់នេះ កម្លាំងជំនាញអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។











Powered by Blogger.