ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ
ព្រះសីហនុ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៤នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត,ហិង្សាដោយចេតនា និងប្រើប្រាស់ស្លាកលេខក្លែង។
សូមជម្រាបជូនថា÷ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ មានករណីចាប់ជនជាតិចិនចូលក្នុងរថយន្ដ នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់កម្លាំងមន្ទីរជំនាញ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ហ៊ាង ដារ៉ា ប្រធានមន្ទីរស្ដីទី សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ និងស្រុកកំពង់សីលា និងដោយមានសម្របសម្រួលនិតីវិធី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានចុះធ្វើការស្រាស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ជួយសង្រ្គោះបានជនរងគ្រោះ ចំនួន០១នាក់ ឈ្មោះ Ye Honjun ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ (ទើបតែមកពីខេត្តគ័ងចូវ ប្រទេសចិន) និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ នៅចំណុចគីឡូម៉ែត្រលេខ: ១៥៩-១៦០ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ និងចំណុចច្រកចេញចូលផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងនោះជនសង្ស័យទាំង០៤នាក់៖
១- ឈ្មោះ ឡាយ ធី ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ ម៉ុត វិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសារព័ត៌មានគំនិតខ្មែរ ទីលំនៅភូមិដំរីឆ្លង ឃុំល្អាងភ្នំ ស្រុកស្អាងព្រែកតូច ខេត្តកណ្តាល។
៣- ឈ្មោះ ម៉ុត រ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសារព័ត៌មានគេហទំព័រ ទូរទស្សន៍អំណាចទាំង៤ ទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាងព្រែកតូច ខេត្តកណ្តាល។
៤- ឈ្មោះ នូ ចាន់រ័ត្ន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរសារព័ត៌មានសម្លេងមាស ទីលំនៅភូមិបឹងកាឆាង ឃុំបឹងកាឆាង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ដោយឡែកជនរងគ្រោះជាជនជាតិចិន ត្រូវបានក្រុមគ្រួសារទិញសំបុត្រយន្ដហោះ ឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ៕
Post a Comment