កម្ពុជាទុកពេល​​២៤ម៉ោង​បើភាគីបើកព្រំដែន កម្ពុជា​នឹងបើកដែរ តែមិនបើក​កម្ពុជា​នឹង​បិទ​ព្រំដែន​កម្ពុជាថៃទាំង​អស់



កម្ពុជា​គ្រោងបិទព្រំដែន​​ទាំងស្រុង​រវាង​កម្ពុជា​និងថៃ។ ប៉ុន្ដែ​កម្ពុជា​​ទុក​ពេល​ឱ្យ​២៤ម៉ោង ក្រោយ​ពី​សម្ដេចតេជោ បាន​សន្ទនាជាមួយ​នឹង​នាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី​ថៃ​បានសន្ទនា​ជាមួយ​នឹង​សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត។

សារនេះធ្វើឡើង​របស់សម្ដេចតេជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា ដែល​បាន​ថ្លែង​សារពិសេស​ទៅកាន់ជនរួមជាតិ​ក្នុងសម័យប្រជុំពេញ​អង្គ​លើកទី​៣ ព្រឹទ្ធសភា នីតិកាលទី​៥​។​

ក្រោយពីមានទំនាស់​រវាងកម្ពុជា​និងថៃ សម្ដេចតេជោ ហ៊ុន សែន​ថា ថៃគឺជាអ្នកផ្ដើម​បិទព្រំដែន​ជាឯកតោភាគី ដូច្នេះ​បើ​ចង់បើក​ព្រំដែន​គឺកងទ័ព​ថៃ​ត្រូវ​បើក​ច្រក​ព្រំដែន​វិញ។​

ឆ្លើយតប​ទៅ​នឹង​វិធាន​ការ​កងទ័ព​ថៃ​បិទព្រំដែន​ជាឯកតោភាគី​ កម្ពុជា​បាន​សម្រេច​ចិត្ត​បិទ​ច្រក​ដូង​ ដែល​ជា​ច្រក​សំខាន់​របស់​ថៃ​នាំ​ចេញ​បន្លែផ្លែឈើ​ទៅកាន់ប្រទេសវៀតណា។

ការបិទ​ច្រក​នេះ​ថៃ​ព្យាយាម​ចរចាជាមួយ​កម្ពុជា​ តែ​កម្ពុជា​បាន​ចាត់​ទុក​ការបិទ​ឯកតោ​ភាគី​គឺជា​ការ​រំលោភ​កិច្ចព្រមព្រៀង​លើបញ្ហា​ច្រក​ព្រំដែន​។ សម្ដេចតេជោ ហ៊ុន សែន​បានចាត់ទុកថា ការចង់ចរចា​គឺចង់​ឲ្យ​កម្ពុជា​បាក់មុខជាមួយថៃ ដូច្នេះកម្ពុជា​មាន​កិត្តិយស​ មានសេចក្ដីថ្លៃថ្នូរ ក្នុងករណីនេះ កម្ពុជា​អត់ចរចានោះទេ។

ក្រោយសន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​ថៃ កម្ពុជា​ទុក​ពេល​២៤ម៉ោង​ បើថៃមិនបើកច្រក​វិញ គឺ​កម្ពុជា​នឹង​បិទ​ព្រំដែន​ទាំងស្រុង​រវាងកម្ពុជា​និងថៃ។

រឿងបិទព្រំដែន​នេះ​ សម្ដេច​តេជោបាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​កុំខឹង​រដ្ឋាភិបាល​កម្ពុជា ព្រោះ​អ្វី​ផ្ដើម​ពី​កងទ័ព​ថៃ។ ប្រសិនបើ​ពលរដ្ឋ​ថៃ​ចង់​តវ៉ា​គួរគប្បី​តវ៉ា​ទាហានថៃ។​

ជម្លោះកម្ពុជា​និងថៃ​បាន​ឡើង​ជារលកកម្ដៅខ្លាំង​ក្រោយ​ពី​កងទ័ព​ថៃ​បាន​បាញ់មុន​ចូលលេណដ្ឋានកម្ពុជា​បណ្ដាល​ឲ្យ​យោធិន​កម្ពុជា​១នាក់បាត់បង់​ជីវិត ហើយទីបំផុត​កម្ពុជា​បាន​យក​សំណុំរឿង​តំបន់មុំ​៣ ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការ​អន្ដរជាតិ កាលពីថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៥៕ 

Powered by Blogger.