មូលនិធិ “អាយប៉ា-IPA បរិច្ចាគ ១០ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជា”!
សូមអំពាវនាវដល់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ទាំងអស់ ចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន តាមរយៈ IPA ដើម្បីឧបត្ថម្ភដល់មន្ទីរគន្ធបុប្ផា សំដៅឱ្យមន្ទីរពេទ្យនេះ បន្តបេសកកម្មជួយសង្គ្រោះដល់កុមារកម្ពុជា តរៀងទៅ។
✍️ សូមប្រគេន និងបញ្ជាក់ជូនថា នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នឹងដឹកនាំក្រុមការងារសមាគម ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាំយកថវិកាដែលទទួលបានពីការបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់យើង ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយផ្ទាល់។
✍️ ចំពោះឈ្មោះ និងចំនួនថវិការបស់ក្រុមការងារ នឹងមានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ តាមផេកផ្លូវរបស់សមាគម ទាំងផេកថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត។
សូមអរព្រះគុណ និងគោរពអរគុណ🙏🙏🙏
Post a Comment