ករណីមន្ត្រីក្រុងប៉ោយប៉ែតក្លែងស្នាមមេដៃ ប្តឹង លោកឧកញ៉្ញា លីសាយឃៀង នៅរក្សាភាពស្ងៀមស្ងាត់ តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណា
ផ្សាយចេញនៅថ្ងៃទី ១៤ខែឧសភាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត :
បើយោងតាមការផ្សព្វផ្សាយ ព័ត៌មានតាមបណ្តាញសង្គម ដែលមហាជន
កំពុងតាមដានដោយយកចិត្តទុកដាក់ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត
កំពុងបញ្ចេញឥទ្ធិពលប្រមូលផ្តុំ ដោយសារព័ត៌មាន បណ្ឌិតស្ថិតនៅក្រុងប៉ោយប៉ែត រួមសហការ
ជាមួយ អង្គភាពដ៏មានឥទ្ធិពលនៅរាជធានីភ្នំពេញ យោងតាមសម្លេងធ្លាយបែក បំបែងសំណុំរឿង
ឧកញ៉្ញា លី សាយឃៀង ដែលមហាជន កំពុងតែតាមដានដោយយកចិត្តទុកដាក់។
យោងលើឯកសារមន្ទីរដែនដីនគររូបនីយ៍កម្ម និងសំណង់
ខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសនាពេលថ្មីៗក្តៅៗ ហ៊ុយៗកន្លងទៅនេះដោយឡែក ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ បែរជាសហការប្រមូលផ្តុំ
គៀងគរប្រជាពលរដ្ឋ ផ្ទុយពីកាតព្វកិច្ច ភារកិច្ចរបស់ស្ថាប័នរដ្ឋយ៉ាងពេញទំហឹង នៅក្នុងនោះមានមន្ត្រីមួយចំនួន
បានក្លែងស្នាមមេដៃ យោងតាមវីដេអូបែកធ្លាយរបស់អង្គភាពសារព័ត៌មាន។
មន្ត្រីជាអ្នកអនុវត្តន៍ច្បាប់ តែបំពានច្បាប់
តើអោយប្រជាពលរដ្ឋ សង្ឃឹមអីទៅអនាគត?
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ខណ:មេបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទផងទាន ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ចំពោះការអនុវត្តច្បាប់?
ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់មន្ត្រីជំនាញចុះអធិការកិច្ចដោយក្តីអនុគ្រោះ។
នៅក្នុងនោះ ការឃុបឃិតគ្នាជាប្រព័ន្ធរបស់មន្ត្រីក្រុងប៉ោយប៉ែត មហាជន និងអង្គការសង្គមស៊ីវិលកំពុងតែតាមដានដោយយកចិត្តទុកដាក់
និងកំពុងរងចាំមើលថា ស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណាចំពោះករណីខាងលើ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1
គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment