ករណីមន្ត្រីក្រុងប៉ោយប៉ែតផ្តិតស្នាមមេដៃ ប្តឹង លោកឧកញ៉្ញា លីសាយឃាង និងករណីអ្នកសារព័ត៌មាន អួតខ្លួនថាជាអ្នកថ្លៃថ្នូ តាមពិតថោកជាងក្រុមមមីសម៉ាន់ទៅទៀតវគ្គ៣

 


ផ្សាយចេញនៅថ្ងៃទី ១ខែឧសភាឆ្នាំ២០២៥

ក្រុងប៉ោយប៉ែត : អង្គភាពសារព័ត៌មានផ្សព្វផ្សាយ យោងតាមការបែកធ្លាយ  ព័ត៌មានតាមបណ្តាញសង្គម ដែលមហាជន កំពុងតាមដានដោយយកចិត្តទុកដាក់ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត កំពុងបញ្ចេញឥទ្ធិពលប្រមូលផ្តុំ ដោយសារព័ត៌មាន បណ្ឌិតស្ថិតនៅក្រុងប៉ោយប៉ែត រួមសហការ ជាមួយ អង្គភាពដ៏មានឥទ្ធិពលនៅរាជធានីភ្នំពេញ យោងតាមសម្លេងធ្លាយបែក បំបែងសំណុំរឿង ឧកញ៉្ញា លី សាយឃាង ដែលមហាជន កំពុងតែតាមដានដោយយកចិត្តទុកដាក់។


នៅក្នុងនោះ អ្នកសារព័ត៌មានអួតខ្លួនមានជាអ្នកអស្ចារ បានបង្ហោះសារមួលបង្កាច មកលើអង្គភាព ស៊ីអេចអ ធីវីអនឡាញ ដោយការបង្ហោះនោះសេចក្តីបំភ្លឺរបស់រដ្ឋបាលក្រុងប៉ោយប៉ែត មិនបានបញ្ជាក់ថា រាល់ការផ្សាយរបស់អង្គភាពស៊ីអេចអ ធីវីអនឡាញ មិនមែនជាព័ត៌មានក្លែងក្លាយ នោះទេ ហើយអង្គភាពសារព័ត៌មានយើង ក៏មិនដែរជាប់ខ្នោះដោយសារ សារព័ត៌មាននោះដែរ ឬមួយចង់ថោងក្រុមមមីសម៉ាន់?  សេចក្តីថ្លៃថ្នូរបស់មនុស្សយើង ស្ថិតនៅលើខ្លួនឯងជាអ្នកអោយ តម្លៃមិនមែនអ្នកដទៃ ជាអ្នកផ្តល់អោយនោះទេ រាល់ការផ្សាយរបស់អង្គភាពសារព័ត៌មានយើង យើងទទួលខុសត្រូវចំពោះមុខច្បាប់ មិនចាំបាច់អ្នកឯងមកបង្រៀននោះទេ ទឹកគ្មានរលកក៏មិនមានន័យថាក្នុងទឹកនោះគ្មានត្រី មនុស្សមានតម្លៃ គេនិងយល់ច្បាស់ កម្មផលមានពិត អនាគតអ្នកនិងឯកា ជូនពរអ្នកក្នុងនាមជាមនុស្សមានក្រុមសិលធម៌ ឆ្លើយតបអ្នកបែបមនុស្សមានគុណតម្លៃ ។





 យោងលើឯកសារមន្ទីរដែនដីនគររូបនីយ៍កម្ម និងសំណង់ ខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសនាពេលថ្មីៗក្តៅៗ ហ៊ុយៗកន្លងទៅនេះដោយឡែក ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ បែរជាសហការប្រមូលផ្តុំ គៀងគរប្រជាពលរដ្ឋ ផ្ទុយពីកាតព្វកិច្ច ភារកិច្ចរបស់ស្ថាប័នរដ្ឋយ៉ាងពេញទំហឹង នៅក្នុងនោះមានមន្ត្រីមួយចំនួន បានក្លែងស្នាមមេដៃ យោងតាមវីដេអូបែកធ្លាយរបស់អង្គភាពសារព័ត៌មាន។



មន្ត្រីជាអ្នកអនុវត្តន៍ច្បាប់ តែបំពានច្បាប់ តើអោយប្រជាពលរដ្ឋ សង្ឃឹមអីទៅអនាគត?

 អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ខណ:មេបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទផងទាន ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ចំពោះការអនុវត្តច្បាប់?




ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់មន្ត្រីជំនាញចុះអធិការកិច្ចដោយក្តីអនុគ្រោះ។

នៅក្នុងនោះ ការឃុបឃិតគ្នាជាប្រព័ន្ធរបស់មន្ត្រីក្រុងប៉ោយប៉ែត  មហាជន និងអង្គការសង្គមស៊ីវិលកំពុងតែតាមដានដោយយកចិត្តទុកដាក់ និងកំពុងរងចាំមើលថា ស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណាចំពោះករណីខាងលើ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕




Powered by Blogger.