ក្រសួងសុខាភិបាលសេចក្តីសម្រេចបិទជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាល ផល្លី ក្រុងតាខ្មៅវគ្គ៣

 


ក្រុងតាខ្មៅ  យោងនិខិតលេខ១០៣​​​អបស.មព សេចក្តីសម្រេច ស្តីពីការបិទ បណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល ផល្លី រដ្ឋមន្ត្រីក្រសួងសុខាភិបាល
- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញព្រះរាជក្រឹត្យាលេខ នសរកស០៨២៧១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា - បានឃើញព្រះរាជក្រម នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល

ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិយកបវិជ្ជាជីវៈឯកជនក្នុងវិស័យ - បានឃើញព្រះរាជក្រមលេខ នស/រកម/១១០០/១០ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០០ ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២០០/០៣៩ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីការបង្កើតគណៈគ្រូពេទ្យកម្ពុជា

 

- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ-បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល

- បានឃើញអនុក្រឹត្យលេខ ៩៤ អនក្រ បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២ ស្តីពីបែបបទនិងលក្ខខណ្ឌនៃការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និង

ជំនួយវេជ្ជសាស្ត្រ ប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា

- បានឃើញប្រកាសលេខ ០៣៤/១១ អប់សមព ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាល ស្តីពីបែបបទ និងលក្ខខណ្ឌបច្ចេកទេសក្នុងការសុំបើកឬបិទ សុំកែទ្រង់ទ្រាយ ឬប្តូរទីតាំង នៃសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រឯកជន

- បានឃើញសេចក្តីសម្រេចលេខ ០១១/២៤ អបស/មព ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាលស្តីពីការសម្រេចឱ្យបន្តសុពលភាពមន្ទីរសម្រាកព្យាបាល ផល្លី

- យោងរបាយការណ៍របស់អគ្គាធិការដ្ឋាន ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥

សម្រេចប្រការ១: បិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ផល្លី ដែលមានទីតាំងនៅផ្ទះលេខ៤ ទីតាំងនៅផ្ទះលេខ៤៨៩ ផ្លូវលេខ១០៦ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមូលហេតុ ហេដ្ឋារចនាសម្ព័ន្ធនៃបន្ទប់វះកាត់មិនត្រឹមត្រូវតាមស្តង់ដារ អប្បបរមា និងកង្វះធនធានមនុស្សក្នុងការបម្រើសេវាឱ្យមានគុណភាព និងសុវត្ថិភាព ដែលត្រូវទាមទារពេលវេលា មួយរយៈក្នុងការកែលម្អ។

ប្រការ២: ត្រូវព្យួរសេចក្តីសម្រេចលេខ ០១១/២៤ អបស/មព ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល រហូតដល់មានការសម្រេចអនុញ្ញាតជាថ្មីពីក្រសួងសុខាភិបាល។

ប្រការ៣: អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល និង លោកវេជ្ជបណ្ឌិត អែម សុកជា មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ៤កើត ខែពិសាខឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥  ហត្ថលេខានិងត្រា ជ រដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ  វេជ្ជ. ម៉ី សំបូរ

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕





Powered by Blogger.