បន្ទាប់ពីបានឃើញ អង្គភាពសារព័ត៌មាន នៃបណ្តាញសង្គម បានផ្សព្វផ្សាយ និងយោងលើពាក្យបណ្តឹងក្រុមគ្រួសារជនរងគ្រោះ និងយោងតាមការបកស្រាយរបស់ មន្ទីរ ខេអេសកំពង់ស្ពឺ
ផ្សាយចេញនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥
ខេត្តកំពង់ស្ពឺ៖ ក្រោយពីបានទទួលបានព័ត៌មាននិងពាក្យបណ្តឹងរបស់ស្ត្រីម្នាក់បានប្ដឹងមន្ទីរពេទ្យខេអេសកំពង់ស្ពឺដោយសារកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួនអាយុ១៧ឆ្នាំបានស្លាប់បាត់បង់ជីវិត
នៅក្នុងមន្ទីរពេទ្យខេអេសកំពង់ស្ពី ។
ស្រ្តីឈ្មោះ ចៅ គឹមហ៊ុន អាយុ៣៦ឆ្នាំ រស់នៅភូមិត្រស់សាលាឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺបានពាក្យប្ដឹងមន្ទីរពេទ្យ ខេអេសកំពង់ស្ពឺ បន្ទាប់ពីយកកូនស្រីឈ្មោះ សារ៉ាន់ ធីតាពិសី វ័យ១៧ឆ្នាំ ទៅសម្រាកព្យាបាល ប៉ុន្តែក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេអេសកំពង់ស្ពឺ ព្យាបាលធ្វេសប្រហែសនិងមិនមានវិជ្ជាយជីវៈត្រឹមត្រូវ ឬមួយខុសបច្ចេកទេស ទើបបណ្តាលឲ្យកូនរបស់គាត់ស្លាប់។
យោងតាមពាក្យបណ្តឹងប្តឹងចូលនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរការធំ ស្រ្តីឈ្មោះ ចៅ គឹមហ៊ុន បានរៀបរាប់ថាមន្ទីរពេទ្យខេអេសកំពង់ស្ពឺដែលមានទីតាំងស្ថិតនៅ ភូមិស្មោះទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលឲ្យកូនស្រីរបស់ខ្លួនចូលសម្រាកព្យាបាល នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយអាការៈដំបូង ក្តៅខ្លួនឈឺក្បាល វិលមុខ ចុកថប់ចុងដង្ហើម។
នៅពេលទៅដល់គ្រូពេទ្យបូមឈាមពិនិត្យ និង វាស់ឈាម រួចដាក់សេរ៉ូមមួយប្លោកចាក់ថ្នាំត្រគៀក មួយម្ជុល និងចាក់ថ្នាំចូលសេរ៉ូម ព្រមទាំងឲ្យលេបថ្នាំ។
មួយសន្ទុះក្រោយមកក្អួតចេញមកវិញ ហើយនៅបន្តចុកថប់ចុងដង្ហើម ទើបពេទ្យបញ្ជូនទៅ អេកូបេះដូង ដោយចេញលទ្ធផលថា មានទឹកដក់ក្នុងស្រោមបេះដូងនិងរលាកសាច់ដុំបេះដូង។
ទើបគ្រូពេទ្យម្នាក់ទៀតមកប្រាប់ថាអាការៈធ្ងន់ធ្ងរតែអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យខេអេសកំពង់ស្ពឺបាន។
ក្រោយមកគ្រូពេទ្យបានបញ្ជូនកូនស្រីរបស់ខ្លួនទៅបន្ទប់សង្គ្រោះបន្ទាន់ដោយឃើញស្ថានភាពបែកញើសសស្រាក់ ហើយកូនប្រាប់ថាថប់ៗពិបាកដកដង្ហើម រហូតដល់ម៉ោង៨យប់ថ្ងៃខែដដែល កូន ស្រីរបស់ខ្លួនកាន់តែ មានអាការៈមិនស្រួលខ្លាំង ដោយមានសភាពស្លេកស្លាំង ភ្នែកស្នើឡើងលើបាត់មាត់ បាត់ក ហើយខ្លួនបានទៅស្ទាបបេះដូងកូនស្រី ស្រាប់តែ លែងលោតបាត់ទៅហើយ ទើបរត់ហៅគ្រូ ពេទ្យមកជួយសង្គ្រោះ។
នៅពេលដែលគ្រូពេទ្យមកដល់បានប្រាប់ថា ត្រូវបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែនៅពេលឡើងលើ រថយន្តបែរគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទៅវិញ លុះទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូ ពេទ្យថា កូនស្រីរបស់ខ្លួនធ្វើទុកបេះដូងខ្លាំង មានសង្ឃឹមត្រឹម១០ភាគរយប៉ុណ្ណោះ។ រំលងបានប្រហែល ម៉ោង១កន្លះក្រោយមក កូនស្រីរបស់ខ្លួនឈ្មោះ សារ៉ាន់ ធីតាពិសី បានស្លាប់បាត់បង់ជីវិតទៅហើយ។
ជុំវិញករណីនេះ ខាងមន្ទីរពេទ្យខេអេស កំពង់ស្ពឺ បានផ្ញើលិខិតកិច្ចព្រមព្រៀងនៃការព្យាបាលយុវតី សារ៉ាន់ ធីតាពិសី ដែលមានស្នាមផ្តិតមេដៃពីសំណាក់ ឪពុករបស់នាង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ខ្លួនមិនទៅព្យាបាលបន្តនៅភ្នំពេញទេ និងសុខចិត្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែម្តាយយុវតីរងគ្រោះបានប្រាប់ថាការបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារគ្រូពេទ្យអះអាង និងធានាថាកូនស្រីរបស់ខ្លួនអាចព្យាបាលជាត្រឹមពេល៥ថ្ងៃនិងថាគាត់ជាគ្រូពេទ្យខាងបេះដួងនៅមន្ទីរ ពេទ្យកាលម៉ែតទៀតផង ។
អង្គភាពអ្នកសារព័ត៌មានយើង បានខលទៅឪពុកជនរងគ្រោះ នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង១២:១៧នាទី លោកមានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថា ករណីរឿងខាងលើនេះ លោកបានដកពាក្យបណ្តឹងវិញអស់ហើយ ហើយក៏បិទទូរស័ព្ទតែម្តងទៅ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្ត កំពង់ស្ពឺ សូមមេត្តាត្រួតពិនិត្យបន្ថែម នៅក្នុងករណីខាង និងទីតាំងផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺ ដោយក្តីអនុគ្រោះ។
យោង តាមការបំភ្លឺរបស់ មន្ទីរពេទ្យ ខេអេសកំពង់ស្ពឺ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment