បុរសម្នាក់ដើរបាញ់ថ្នាំដំឡូង ប៉ះបង្គោលខ្សែភ្លើងបណ្តាលឱ្យឆក់ចរន្តអគ្គិសនី ស្លាប់បាត់បងជីវិតនៅស្រុកភ្នំព្រឹក
https://police.gov.kh/?p=73565
បាត់ដំបង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានគ្រោះថ្នាក់ឆក់ចរន្តអគ្គិសនី (ដើរបាញ់ថ្នាំដំឡូងប៉ះបង្គោលខ្សែភ្លើង) បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ។ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចាត់ឱ្យកម្លាំងជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងកំណត់ ករណីឆក់ចរន្តអគ្គីសនី ដែលបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ហយ វឿន ហៅខ្មៅ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅចំណុចភូមិឃុំកើតហេតុ ។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថាសពឈ្មោះ ហយ វឿន ហៅខ្មៅ ភេទប្រុស នេះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនី ពិតប្រាកដមែន ។ មូលហេតុ៖ ជនរងគ្រោះបានដើរស៊ីឈ្នួលបាញ់ថ្នាំដំឡូង ហើយប៉ះបង្គោលខ្សែភ្លើង បានដេកដួលក្បែរបង្គោលភ្លើង មានស្ពាយធុងម៉ាស៊ីនបាញ់ថ្នាំជាប់ខ្លួនសាកសពស្លាប់ នៅនិងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment