បែកធ្លាយសារសម្លេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតគៀងគរប្រជាពលរដ្ឋធ្វើរឿងផ្ទុយពីកាតព្វកិច្ចក្នុងនាមជាមន្ត្រី វគ្គ១

 


ផ្សាយចេញនៅថ្ងៃទី ០៨ខែឧសភាឆ្នាំ២០២៥

ក្រុងប៉ោយប៉ែត យោងតាមប្រភពបែកធ្លាយសារសម្លេងគៀងគរប្រជាពលរដ្ឋរបស់លោក តាន់ គឹមរីទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត,លោក សាទ តេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ,លោក ហ៊ុល សេងហាប់ កូនបង្កើតលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងបក្ខពួក ដែលជួលអ្នកសារព័ត៌មានមកផ្សាយផ្ទាល់ ក្នុងអង្គប្រជុំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសាលាក្រុងប៉ោយប៉ែត ដើម្បីផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ។

អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញ ពិតជាមិនយល់ ចំពោះកាតព្វកិច្ចក្នុងនាមជា មន្ត្រីដែលបំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ តើហេតុអ្វីបានជាគៀងគរប្រជាពលរដ្ឋធ្វើរឿងបែបនេះ  បន្ទាប់អង្គភាពសារព័ត៌មានយើងបានតាមដានរយ:ពេលកន្លងមក  ពាក់ព័ន្ធទៅនិងក្រុមហ៊ុន ដែលទិញដីពីប្រជាពលរដ្ឋទូទាត់លុយអោយប្រជាពលរដ្ឋមិនគ្រប់ និងក្លាយជាម្ចាស់ដីឬមួយយ៉ាងណា?

អង្គភាពអ្នកសារព័ត៌មានយើងសូមការបំភ្លឺ​ជាសាធារណ: ទាក់ទិនទៅនិងមន្ត្រី ពាក់ព័ន្ធយោងតាម សម្លេងបែកធ្លាយ ។

យោងលើឯកសាររបស់មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត បន្ទាយមានជ័យ និងជាគណ:

មេបញ្ជាការឯកភាពខេត្ត ចាត់វិធានការយ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទ បែកធ្លាយសារសម្លេង គៀងគរប្រជាពលរដ្ឋ ធ្វើរឿងមួយនេះ ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចាត់មន្ត្រីជំនាញត្រួតពិនិត្យ លក្ខន្និក:ច្បាប់ នៃមុខងារមន្ត្រី តើល្មើសនិងបទបញ្ជាអ្វីខ្លះ? អង្គភាពសារព័ត៌មានយើងសង្ឃឹមថា គ្រប់ស្ថាប័នពាក់ព័ន្ធនិងជួយបកស្រាយ ពីកាតព្វកិច្ច្ ភារកិច្ច្ ដែលមន្ត្រីត្រូវទទួលខុសត្រូវ​ និងដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ សូមអរគុណ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន សូមចុច👉https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។









Powered by Blogger.