លោកស្រី ហួត រតនា ស្នើសុំបានបញ្ជាក់មកអង្គភាពអ្នកសារព័ត៌មានយើងថា លោកស្រី និងរៀបចំលិខិត សូមកិច្ចអន្តរាគមន៍ ពីខុទ្ធកាល័យ សម្តេចម្តងទៀត ដើម្បីរកភាពយុត្តិធម៌ វគ្គ១១
ផ្សាយចេញនីថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥
ខេត្តកណ្តាល: យោង៖ -លិខិតលេខ ០៤០/២៤ មសហវ.កណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត -ចំណារចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ត.ប.អភិបាល នៃគណៈអភិបាលខេត្តកណ្តាលហត្ថលេខានិងត្រានាយករដ្ឋបាល ជី ស៊ីវុត្ថា។
យោងលិខិត ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយលេខ០៦០/២៥សឆកបអបពចុះថ្ងៃទី០៧ខែកុម្ភ:ឆ្នាំ២០២៥ នៅក្នុងអត្ថន័យរងចាំដំណោះស្រាយពី សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន បន្តទៀត
ហើយនៅពេលលោកស្រីទទួលលទ្ធផល នៃការដំណោះស្រាយករណីខាងលើ សូមលោកស្រីផ្តល់ព័ត៌មានមកកាន់ អបពវិញ ។ នៅក្នុងចំណុចខាងលើនេះ យោងលើឯកសារ ដែល លោកស្រីបានស្នើសុំកិច្ចអន្តរាគមន៍ ពីខុទ្ធកាល័យ សម្តេច នាយករដ្ឋមន្ត្រីអាណត្តិទី៦។
ដោយឡែកនៅក្នុងអាណត្តិទី៧នេះ គឺសម្តេច ធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវរៀបចំឯកសារ សារជាថ្មី ទោះបី បុគ្គលផ្សេងបានទទួលអាជ្ញាប័ណ្ណក៏ដោយ ភាពឆក់ល្វែង របស់មន្ត្រីគ្រាប់ល្ពៅបង្កក់អាជ្ញាប័ណ្ណរបស់លោកស្រី កាលពីអំឡុងលោកស្រីស្នើសុំបន្ត នៅក្នុងនោះ ក៏មានមន្ត្រីជាច្រើន ជួយសម្របសម្រួលផងដែល តែមិនបានទទួលលទ្ធផលល្អនោះទេ ដោយសារស្ថិតក្រោមឥទ្ធិពល របស់មន្ត្រីមួយចំនួន មករារាំង រហូតអាជ្ញាប័ណ្ណរបស់លោកស្រី អស់សពលភាព ។
លោកស្រីហួត រតនា ស្នើសុំ ដល់ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលតាមរយះក្នុងការផ្សព្វផ្សាយ ព័ត៌មាន សូមមេត្តាត្រួតពិនិត្យឡើងវិញ ដោយក្តីអនុគ្រោះ ។
តែទោះបីយ៉ាងណាក្តី ទោះបីអាជ្ជាប័ណ្ណទូកដរត្រូវបានផ្លាស់ប្តូម្ចាស់ គឺជារឿងដែលថ្នាក់ដឹកនាំជាអ្នកសម្រេច តែបុគ្គលដែលជាមន្ត្រី ឃុបឃិតគ្នាជាប្រព័ន្ធ រៀបចំឯកសារក្លែងភូតភរកុហកថ្នាក់ដឹកនាំ
មុននិងផ្លាស់ប្តូម្ចាស់ថ្មី គឺជារឿងមិនអាចបិទបាំង (ដំរីងាប់យកចង្អេរទៅបាំង ) នៅពេលនេះដូចជាដាំទឹកក្តៅ យកទៅចាក់និងប្រហុក ចាប់ផ្តើមចេញដង្កូវមួយៗ ។
យោងលិខិតសំណើរសុំ លោកស្រី ហួត រតនា គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអស្នើសុំដល់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យោងតាមសំណើររបស់ប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព យោងកម្មវត្ថុភា្ជប់ឯកសារនិងវត្ថុតាងនៃមន្ត្រីមួយចំនួនតូច ដែលកំពុងប្រព្រឹត្តបទល្មើសពុករលុយធ្វើបាបប្រជាពលរដ្ឋ ដែលជាហេតុបណ្តាលអោយប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំ មកលើប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍ សូមសម្តេច ជួយរកយុត្តិធម៌ ដំណោះស្រាយ គោលនយោបាយឈ្មះ ឈ្នះ ដើម្បីអោយយើងខ្ញុំ បានធ្វើអាជីវកម្ម ស្ថិតក្នុងការប្រគួតប្រជែង ដើម្បីមានលទ្ធភាព ផ្គត់ផ្គង់ក្រុមគ្រួសារ រស់ក្រោមដំបូលសន្តិភាព។
ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment