លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខានិងលោកជំទាវទៅប្រគល់ជូនមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឈឹមវត្តខ្ចាស់
(បន្ទាយមានជ័យ) អំណោយជាគ្រឿងឧបភោគបរិភោគ និងថិការមួយចំនួន របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយ Mr Hao Yun hotel , Mr Huang Cheng Lao ma , Mr xin xin Hotel លោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេស្តន៍លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត លោក វរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១, , លោក សឿម សាអ៊ីម អគ្គនាយកក្រុមហ៊ុន Grand Diamond City បាននាំយកទៅប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ដែលបច្ចុប្បន្នមានក្មេងកុមារកព្រាសរុបចំនួន ៦១ នាក់ ស្រី ៣៦ នាក់ កំពុងស្នាក់នៅស្ថិតក្នុងភូមិខ្ខាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ការចុះប្រគល់ជូននេះធ្វើនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរ សួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ ជម្រាបដល់ប្អូនៗទាំងអស់ ត្រូវខិតខំព្យាយាមសិក្សារៀនសូត្រដើម្បីអនាគត់របស់ប្អូនៗ ក្មួយៗ ទោះបីប្អូនៗ ក្មួយៗ មិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែប្អូនៗ ក្មួយៗ មានថ្នាក់ដឹកនាំដ៏ល្អតាមជួយទំនុកបំរុងថែរក្សាជាប្រចាំ និងដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ ដូច្នេះសូមប្អូនៗ ក្មួយៗត្រូវស្តាប់បង្គាប់គណៈគ្រប់គ្រងមណ្ឌលក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។
ទន្ទឹមនោះដែរឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ មានក្ដីសង្ឃឹមខ្ពស់ចំពោះប្អូនៗ ក្មួយៗទាំងអស់ទៅថ្ងៃអាគតនឹងមានអនាគតដ៏ល្អប្រសើរនៅក្នុងជីវិតរបស់ខ្លួន។
សម្រាប់សម្ភារៈអំណោយ និងថវិការួមមាន៖១- ថវិកា ចំនួន ៩.០០០.០០០រៀល,២- អង្ករ ចំនួន ០៣ តោន,៣- មី ចំនួន ៦០ កេស(តូច),៤- ទឹកត្រី ចំនួន ២០ យួរ,៥- ទឹកស៊ីអ៊ីវ ចំនួន ២០ យួរ,៦- នំ ប៊ឺហ្គឹ ចំនួន ៦៨ ប្រអប់ ,៧- នំ ភីហ្សារស់ជាតិគ្រឿងសមុទ្រ ចំនួន ២០ ប្រអប់,៨- នំប៉័ងរួមចម្រុះ ចំនួន ១៥០កញ្ចប់៕
Post a Comment