រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកការជិះកង់ជុំវិញខេត្តក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា ១មិថុនា
(បន្ទាយមានជ័យ) ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានរៀបចំជិះកង់ជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ទីរអង្គភាព មន្ត្រីរាជការ សិក្សានុសិស្សយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា៖ ការជិះកង់ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា ១មិថុនា ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ហើយមូលនិធិគន្ធបុប្ផាកម្ពុជា មានការរៀបចំយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា៖យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី "ខ្មែរជួយខ្មែរ" ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាកជូនមូលនិធិគន្ធបុប្ជាកម្ពុជា ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួងស្ថាប័ន ក្រុមហ៊ុនសហគ្រាស បងប្អូនប្រជាពលរដ្ឋព្រមទាំងព្រះសង្ឃផងដែរ ក្នុងគោលបំណងនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារកនិងកុមារនៅកម្ពុជា ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ និងខ្មែរជួយខ្មែរ។
ក្នុងការជិះកង់នេះផងដែរ យើងសង្កេតឃើញសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បាននិមន្តអញ្ជើញចូលរួមអបអរសាទរ និងបានប្រគល់ថវិកាបានមកពីការកៀងគរមូលនិធិគន្ធបុប្ផាចូលរួមគាំទ្រដល់យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់"៕
Post a Comment