ជិតខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ! នគរបាលចរាចណ៍ខេត្តបន្ទាយមានជ័យធ្វើរឿងភ្ញាក់ផ្អើលមួយមិនធ្លាប់មាន ឬមួយជាច្បាប់ថ្មី សូមក្រសួងមហាផ្ទៃ មេត្តាត្រួតពិនិត្យ វគ្គ១

 


ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានការបង្ហោះវីដេអូចំនួន២ លើបណ្តាញទំនាក់ទំនងបណ្តាញសង្គម ហ្វេសប៊ុក បានធ្វើអោយមានការភ្ញាក់ផ្អើល ពេលបណ្តាញសង្គមតែម្តង នូវគោលដៅអនុវត្តចរាចណ៍ ផ្លូវក្នុងភូមិមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ។

នៅក្នុងវីដេអូ នោះបានរៀបរាប់ថា មើលកាក់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ប៉ូលីសនៅភូមិអូរជ្រៅ ស្រុកអូរជ្រៅ មកចាប់គេនៅភូមិបណ្តោយនេះ  មានហើយនេះស្រុកខ្មែរយើងចួបរបស់ពិតហើយ មកកាក់គេនៅភូមិបណ្តោយ កាក់អ្នកភូមិបណ្តោយ !

ក្លឹបមួយទៀតបានរៀបរាប់ថា បាទនេះប៉ូលីសចាប់នៅជាប់សាលា ផ្លូវភូមិ ផ្លូវចឹងក៏ចាប់ដែរ សុទ្ធតែសិស្ស ចាប់ក្នុងភូមិបណ្តោល

យ៉ាងណាមិញក៏មានការលេចឮ ថា សកម្មភាពនេះ នគរាបាលចរាចណ៍ អនុវត្តច្បាប់ចរាចណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ៥ តែនៅក្បែរផ្លូវជាតិលេខ៥ គឺមានផ្លូវលំ ចឹងប្រជាពលរដ្ឋមួយចំនួនដែលមិនបាន គោរពច្បាប់ គាត់ក្លាចគោលដៅ ហើយគាត់បានគិច ពីគោលដៅអនុវត្តលើផ្លូវជាតិលេខ៥ ជិះលើផ្លូវធំ ដែលជាប់ក្បែរផ្លូវជាតិលេខ៥ សមត្ថកិច្ចក៏ចុះពីផ្លូវជាតិលេខ៥ មកណែនាំគាត់

ផ្ទុះរឿងនេះ ប្រជាពលរដ្ឋ និងមហាជន រិះគន់ខ្លាំងចំពោះចំណាត់ការ ការអនុវត្តបែបនេះ ដូចជាមើលទៅមិនទំនង មិនធ្លាប់ឃើញក្នុងប្រទេសយើង ធ្លាប់ឃើញតែក្នុងរឿងអប់រំ តែនេះជួបពិត ឃើញពិត ។

ការចុះណែនាំប្រជាពលរដ្ឋអោយយល់ដឹង និងការគោរពច្បាប់ចរាចរ គឺជារឿងគួរអោយគោរព ក៏ប៉ុន្តែ ការអនុវត្តច្បាប់ចរាចរនៅតាមផ្លូវលំ  តើរឿងនេះ គឺជារឿងអ្វី?

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនិងជួយស្រាយបំភ្លឺនៅក្នុងករណី ដើម្បីកុំអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ  

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕






Powered by Blogger.