នគរបាលខេត្តព្រៃវែង បន្តចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តព្រៃវែង ៖ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែងពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយបានចុះធ្វើ និងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារប្រភេទ(ក២)និង(ក៤)ដែលបានធ្វើរួចរាល់ទៅប្រគល់ជូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងនាំយកជូនដល់ខ្នងផ្ទះផងដែរ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋានដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន។
ក្នុងនោះផងដែរដើម្បីឆ្លើយតបនូវរាល់សំណូមពរ តម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានចុះអនុវត្តការងារនគរបាល និងសហគមន៍សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះផ្សព្វផ្សាយ ជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនចៅគ្រប់អាយុ និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឲ្យបានគ្រប់ៗគ្នា ៕
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment