ដីព្រៃស្រោងក្នុងសហគមក្បាលដូនក្រីបានក្លាយទៅជាកម្មសិទ្ធឯកជនជាស្ថាពរ(ប្លង់រឹង)ចេញដោយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសូរិយោដីខេត្តកំពង់ធំវគ្គ១

 

ផ្សាយចេញនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥

ខេត្តកំពង់ធំ: ដីព្រៃស្រោងក្នុងសហគមក្បាលដូនក្រីបានក្លាយទៅជាកម្មសិទ្ធឯកជនជាស្ថាពរ(ប្លង់រឹង)ហើយអ្វីដែលជាហេតុធ្វើឲ្យមហាជនមានការងឿងឆ្ងល់នោះ មិនដឹងថាប្លង់រឹងខាងលើនោះគឺចេញប្លង់បែបខ្សិបៗ ដែលមានទីតាំងស្ថិតនៅ ភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់នោះបានលើកឡើងថា ដីព្រៃនៅកន្លែងនោះតាំងពីដើមមកពុំដែលឃើញមានការអាស្រ័យផលធ្វើចំការឬអ្វីនោះទេ ដោយពួកគាត់កើតមកឃើញតែព្រៃនោះនៅដូចសព្វថ្ងៃមានដើមឈើតូចធំជាហូរហែរ តែដល់បច្ចុប្បន្ននេះបែជាគេថាមានប្លង់រឹងពួកគាត់កប់ យោបល់ឆ្ងល់មិនកើត ។

ប្រភពដដែលបានឲ្យដឹងបន្ថែមថា ដីតំបន់នេះពុំមានបុគ្គលឬប្រជាពលរដ្ឋណាហ៊ានចូលទៅកាប់រុករានទន្រ្ទានយកឡើយ បើហ៊ានចូលទៅកាប់រានប្រាកដជាត្រូវសត្ថកិច្ចតាមចាប់ជាក់ជាមិនខាន។

ដោយឡែកប្លង់រឹងដែលអង្គភាពសារព័ត៌មានយើងបានឃើញមានចំនួន៦ប្លង់រឹងដោយប្លង់រឹងខ្លះចេញក្នុងឆ្នាំ២០១៥ប្លង់រឹងខ្លះចេញនៅឆ្នាំ២០២២ នៅក្នុងករណីពាក់ព័ន្ធបញ្ហាខាងលើនេះដែរខាងជំនាញរដ្ឋបាលព្រៃឈើបានឆ្លើយថាដីខាងលើនោះមិនមែនជាដីសហគមនោះទេ តែជាដីបម្រុងអចិន្ត្រៃយ៍របស់រដ្ឋ។

បើយោងតាមឯកសាររដ្ឋបាលស្រុកសណ្តាន់លេខ:១១/២៥ ចុះថ្ងៃច័ន្ទទី២១ខែ០៤ឆ្នាំ២០២៥ ពាក្យស្នើសុំ របស់ នាងខ្ញុំឈ្មោះ បេ សុភា អាយុ២៥ឆ្នាំសញ្ជតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ អូរពកសាមគ្កី ឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំ។

សូមគោរពជូន លោកអភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ជាទីគោរពដ៏ខ្ពង់ខ្ពស់

តាមរយៈ - លោកមេភូមិបឹង លោកមេឃុំមានរិទ្ធិ កម្មវត្ថុ សំណើសុំឈូសឆាយដីចម្ការមួយកន្លែងចំនួន៣ក្បាលដី ដែលមានទំហំ198.030ម ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

 នៅភូមិបឹងសេចក្តីដូចបានគោរព និងជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន លោកអភិបាលស្រុក មេត្តាជ្រាបថា៖ ដីចម្ការនេះនាងខ្ញុំបានទិញពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដូចមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភ្ជាប់មកជាមួយ តែមកដល់ពេលនេះនាងខ្ញុំមានបំណងចង់ឈូសឆាយសម្អាត ដោយប្រើប្រាស់គ្រឿងចក្រដើម្បីដាំដំណាំកសិកម្ម។

អាស្រ័យដូចបានគោរព និងជម្រាបជូនខាងលើ សូមលោកអភិបាលស្រុក មេត្តាអនុញ្ញាតដោយ សេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។

សូម លោកអភិបាលស្រុក មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពី នាងខ្ញុំដោយសេចក្តីគោរព ៕

ថ្ងៃទី១៧/ខែ ឆ្នាំ២០២៥ស្នាមមេដៃអ្នកស្នើសុំសូមជូនភ្ជាប់មកជាមួយនូវៈ៖

- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន០៣សន្លឹកបានឃើញ និងបញ្ជាក់ថា

ស្នាមមេដៃខាងលើពិតជារបស់លោកស្រី បេ សុភា ប្រាកដមែន និងសូមគោរពជូនលោកមេឃុំជួយអន្តរាគមន៏បន្ត ។ ថ្ងៃសុក្រ៦រោចខែ ផល្គុន ឆ្នាំរោង សប្តស័ក ព.ស.២៥៦៩ បឹងថ្ងៃទី១៨ខែ០៤ ឆ្នាំ២០២៥មេភូមិបឹង ហត្ថលេខា ទិត វ៉ាត់

លេខ.១.២១/២៥បានឃើញ និងគោរពជូនលោកអភិបាលស្រុកសណ្តាន់មេត្តាពិនិត្យ និងសម្រេចដោយក្ដីអនុគ្រោះ ។ថ្ងៃសុក្រ៦ខែឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩  ថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៥ហត្ថលេខានិងត្រាមេឃុំមានរិទ្ធ ស្រីសៀក។

បើយោងតាមឯកសារមិនច្បាស់លាស់មួយច្បាប់នេះ លោកមេឃុំបឹងពិតជាធ្វើការ កំពុងមានការ ឆក់ល្វែង មិនស្គាល់ឆ្នាំរោងឬក៏ឆ្នាំម្សាញ់ យោងលើឯកសារភ្ជាប់ ។

បើយោងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ :06060402-0032 លេខក្បាលដី:32មានទំហំ:91861ម៉ែត្រការេចុះនៅថ្ងៃទី០៨ខែមករាឆ្នាំ២០១៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ :06060402-0034 លេខក្បាលដី:34មានទំហំ:94749ម៉ែត្រការេចុះនៅថ្ងៃទី១៦ខែខែកញ្ញាឆ្នាំ២០២២

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ :06060402-003 លេខក្បាលដី:33មានទំហំ:92704ម៉ែត្រការេ ចុះនៅថ្ងៃទី១៦ខែខែកញ្ញាឆ្នាំ២០២២របស់ឈ្មោះ បេ សុភា អាយុទើបតែ២៥ឆ្នាំម្ចាស់អចលនវត្ថុ ចុះនៅឆ្នាំ២០១៥ (ម្ចាស់កម្មសិទ្ធិប្លង់រឹង)មានលុយទិញដីតាំងពីអាយុ១៥ឆ្នាំ តើបុគ្គលរូបនេះគាត់រកមុខរបរអ្វី ? គាត់ពិតជាសេដ្ឋីវ័យក្មេង បើយោងតាមបទសម្ភាសន៍ អង្គភាពសារព័ត៌មានយើងជាមួយ លោក អ៊ឹម សុឌីណា ប្រធានមន្ទីរដែនដីនគររូបនីយកម្ម សំណង់និងសូរិយោដីខេត្តកំពង់ធំបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ទើបមានសិទ្ធិ ចុះបញ្ជីជាម្ចាស់អចលនព្រទ្យបាន ដោយឡែកបើយោងតាមការស្នើសុំរបស់ឈ្មោះ បេសុភាគាត់ប្រាប់ថា  ៖ ដីចម្ការនេះនាងខ្ញុំបានទិញពីប្រជាពលរដ្ឋជាច្រើនគ្រួសារ  សូមមហាជន ជាត្រួតពិនិត្យតាមការគួរ។

អង្គភាពសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងទៅ មេឃុំ មានរិទ្ធ្ តាមរយ:ទូរស័ព្ទលេខ ០៩៧៣៣៣៩៩៣៥ ខលចូលជាច្រើនដងតែលោក មិនបានទទួលនោះទេ ប្រហែលលោកជាប់រវល់ហើយមើលទៅ ។

ដោយឡែកលោក ជឹង ហេង ប្រធានសហគមក្បាលដូនក្រីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងច្បាស់ថា ដីដែលមានប្លង់រឹងខាងលើជាដីសហគមក្បាលដូនក្រីដែលគ្រប់គ្រងដោយបរិស្ថាន ហើយក៏មានខាងមេព្រៃជួយឧបត្ថម្ភផងដែរ។

លោកបានបញ្ជាក់បន្ថែមថា កន្លងមកលោកនិងសមាជិកផ្សេង ទៀតតែងតែដើរល្បាតជាបន្តបន្ទាប់តែទើបតែពេលនេះទេគម្រោងបានផុតកំណត់ទៅលោកនិងសមាជិកផ្សេងទៀតគ្មានលុយដើម្បីដើរល្បាតទើបអាក់ខានមួយរយៈពេល  ហើយរឿងឈួសឆាយដីព្រៃនិងរឿងប្លង់រឹងនោះគាត់មិនបានដឹងនោះទេ។

 

លោក អោម ប៊ុនធឿន ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មាន យើងថាប្លង់រឹងដែលចេញពីមន្ទីររៀបចំដែនដីនិងសំណង់ខេត្ត មិនមានពាក់ព័ន្ធខាងបរិស្ថានឡើយ  ចំណែកគ្រឿងចក្រ ចូលឈូសឆាយវ៉ៃព្រៃ នោះលោកបាន បញ្ជូនកងកម្លាំងរបស់លោកទៅត្រួតពិនិត្យ ផងដែរ លោកបានបញ្ជាក់បន្ថែមទៀតថាការ ឈូសឆាយវ៉ៃព្រៃ ​ មិនមែនស្ថិតនៅក្នុងតំបន់ព្រៃឡុង នោះឡើយ គឺនៅជាប់ព្រំប្រទល់តែប៉ុណ្ណោះ ទាំងនេះជាការអះអាងរបស់លោកប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ។  

នៅក្នុងករណីខាងលើ អង្គភាពសារព័ត៌មានស៊ីអេចអ ស្នើសុំ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចុះអធិការកិច្ចជាពិសេសទៅទៀតនោះ អង្គភាពសារព័ត៌មានយើង សង្កេតឃើញថា បុគ្គលឈ្មោះ បេ សុភា កាន់កាប់ប្លង់រឹងតាំងពីគាត់អាយុបាន១៥ឆ្នាំ យោងតាមឯកសារបែកធ្លាយ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕

























Powered by Blogger.